មាសមានតម្លៃខ្ពស់ អ្នកជំនាញពន្យល់មូលហេតុ អ្នកគួរយកលុយតែ១០ទៅ២០%នៃលុយសរុបរបស់អ្នកទៅទិញមាស
Toeuy HongJANUARY 30 2026915 views

ពេលឆេងមាសមានប្រែប្រួលឡើងថ្លៃខ្លាំង បងប្អូនពលរដ្ឋខ្មែរយើងមានការចាប់អារម្មណ៍ទៅលើការទិញមាសព្រោះពេលនេះមាសគឺត្រូវប៉ាន់ខ្លាំងខណៈតម្លៃរបស់វាកាន់តែឡើងថ្លៃជាលំដាប់។ បើទោះបីជាមាសត្រូវប៉ាន់អំឡុងពេលសេដ្ឋកិច្ចមិនច្បាស់លាស់ក៏ដោយ តែអ្នកជំនាញជាច្រើនបានណែនាំថាអ្នកគួរតែយកលុយទៅទិញមាសត្រឹមតែ១០ទៅ២០%នៃលុយដែលអ្នកមានបានហើយ។

 

ខាងក្រោមនេះគឺជាហេតុផលដែលអ្នកជំនាញណែនាំឲ្យយកលុយត្រឹមតែ១០ទៅ២០%នៃលុយសរុបរបស់អ្នកទៅទិញមាស។

 

មាសគឺជាធានារ៉ាប់រង មិនមែនជាទ្រព្យដើម្បីបង្កើនលុយឡើយ

តួនាទីចម្បងរបស់លោកគឺប្រៀបដូចនឹងធានារ៉ាប់រងអញ្ចឹងពោលគឺការពារទ្រព្យអ្នកកុំឲ្យបាត់បង់តម្លៃ។ ជាក់ស្ដែងមនុស្សទិញមាសពេលមានវិបត្តិសេដ្ឋកិច្ចឬអតិផរណា។ ពេលអតិផរណាកើនឡើង បើយើងទិញមាសវាអាចជួយការពារកុំឲ្យតម្លៃលុយយើងបាត់បង់ព្រោះមាសតែងឡើងថ្លៃពេលអតិរផណាកើនឡើង។

 

បើយើងធៀបមាសនិងទៅការវិនិយោគហ៊ុនគឺការវិនិយោគធ្វើឲ្យទ្រព្យរបស់អ្នកមានកំណើនព្រោះពេលក្រុមហ៊ុនរីកចម្រើនតម្លៃហ៊ុននឹងឡើងថ្លៃហើយអ្នកនឹងទទួលបានប្រាក់ភាគលាភដែលធ្វើឲ្យលុយរបស់អ្នកកាន់តែកើនឡើង។ ចំណែកមាសគឺជាទ្រព្យការពារពេលមានវិបត្តិនិងអតិរផណាប៉ុណ្ណោះ ដោយមាសមិនអាចផ្ដល់ចំណូលជាការប្រាក់និងភាគលាភឡើយ។ ដូច្នេះអ្នកគួរយកលុយទិញមាសត្រឹមតែ១០ទៅ២០%បាន ហើយសល់លុយខ្លះទៀតអាចវិនិយោគលើទ្រព្យផ្សេងៗដែលវាអាចបង្កើតលំហូរសាច់ប្រាក់ជាការប្រាក់និងភាគលាភដូចជា បណ្ណបំណុល សន្សំធនាគារ វិនិយោគអចលនទ្រព្យនិងវិនិយោគភាគហ៊ុនជាដើម។

 

សេដ្ឋីWarren Buffett ស្ដេចវិនិយោគប្រចាំសតវត្សទី២១  ធ្លាប់លើកឡើងថា មូលហេតុដែលលោកមិនវិនិយោគទិញមាស ដោយសារតែមាសគឺទ្រព្យដែលមិនអាចផលិតអ្វីបានទាល់តែសោះ ពោលគឺមាសមិនអាចផ្ដល់ចំណូលជាលំហូរសាច់ប្រាក់ប្រចាំថ្ងៃ ប្រចាំខែនិងប្រចាំឆ្នាំឡើយព្រោះមាសមិនអាចផ្ដល់ចំណេូលភាគលាភនិងការប្រាក់ឡើយ។ ត្រង់នេះធ្លាប់លើកឡើងថាមាសជាទ្រព្យដែលមិនអាចផលិតអ្វីបាននោះទេ តែមនុស្សមួយចំនួនទិញវិនិយោគលើមាសគឺក្នុងក្ដីសង្ឃឹមថាអនាគតទៅអាចលក់បន្តឲ្យអ្នកផ្សេងក្នុងតម្លៃថ្លៃ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia