គម្រោងខុនដូរ Norea Square បើកការដ្ឋានសាងសង់ជាផ្លូវការ នាំយកបទពិសោធន៍រស់នៅបែបស៊ីវីល័យមកកាន់ កោះនរា
Sreymom Cha•OCTOBER 17 2026•

គម្រោងខុនដូរ Norea Square ដែលជាអគារខុនដូប្រណីតកម្ពស់ 25 ជាន់ អភិវឌ្ឍដោយក្រុមហ៊ុន OCIC នៅលើទឹកដីកោះនរា បានបើកការដ្ឋានសាងសង់ជាផ្លូវការនាព្រឹកថ្ងៃទី16 ខែតុលា ឆ្នាំ2026 នេះ នៅទីតាំងសាងសង់ផ្ទាល់របស់គម្រោង។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយសជាច្រើនរូប ដែលជាសក្ខីភាពនៃការចាប់ផ្តើមជំហានថ្មីក្នុងការអភិវឌ្ឍលំនៅឋានទំនើបនៅលើកោះនរា ដែលជាតំបន់សេដ្ឋកិច្ចថ្មីដ៏មានសក្តានុពលបំផុតមួយ ក្នុងរាជធានីភ្នំពេញ។

ទស្សនាវីដេអូសង្ខេប អំំពីពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ គម្រោងខុនដូរ Norea Square (Facebook Link)

 Photo 2026 10 17 13 02 12

Photo 2026 10 17 13 01 52

ស្ថិតនៅទីតាំងយុទ្ធសាស្ត្រនៃកោះនរា និងភ្ជាប់ចរាចរណ៍យ៉ាងងាយស្រួលត្រឹមតែប៉ុន្មាននាទីពីកោះពេជ្រ តាមរយៈស្ពានខ្សែកាបកោះនរា, ខុនដូរ Norea Square មិនត្រឹមតែជាទ្រព្យសកម្មដ៏មានតម្លៃ ដែលមានអត្រាកើនឡើងខ្ពស់នាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាលំនៅឋានដែលផ្តល់ជូននូវបទពិសោធន៍រស់នៅយ៉ាងប្រណីត និងស៊ីវិល័យ ក្នុងទីក្រុងទំនើបកោះនរា។ គម្រោងនេះត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដើម្បីបំពេញរាល់តម្រូវការរបស់យុវវ័យ គូស្វាមីភរិយា និងគ្រួសារសម័យថ្មី ដែលកំពុងស្វែងរកលំនៅឋានប្រកបដោយផាសុកភាព ភាពទាន់សម័យ និងសុវត្ថិភាពខ្ពស់។

Photo 2026 10 17 13 01 44

Photo 2026 10 17 13 01 21

ភាពលេចធ្លោដែលធ្វើឱ្យខុនដូរ Norea Square ក្លាយជាជម្រើសរស់នៅដ៏ល្អឥតខ្ចោះ គឺភាពងាយស្រួលនៃការរស់នៅប្រចាំថ្ងៃ។ នៅជាន់ខាងក្រោមនៃអគារ លោកអ្នកអាចរីករាយជាមួយបណ្តាហាងកាហ្វេ ម៉ាត ភោជនីយដ្ឋាន និងហាងទំនិញល្បីៗច្រើនជាង ៧០ កន្លែង ដែលផ្តល់ភាពងាយស្រួលក្នុងការទិញទំនិញ ទទួលទានអាហារ និងជួបជុំដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ។ បន្ថែមពីនេះ អ្នករស់នៅអាចសម្រាកលំហែកាយជាមួយធម្មជាតិនៅ Norea Coconut Park និង Norea Parkway ដែលជាតំបន់បៃតង និងជាផ្លូវថ្មើរជើងតាមបណ្តោយទន្លេមេគង្គដ៏ត្រកាល។

ខុនដូ Norea Square ផ្តល់ជូននូវជម្រើសបន្ទប់គេង 1 បន្ទប់ 2 បន្ទប់ និង 3 បន្ទប់។ ជម្រើសទាំងនេះផ្តល់ភាពបត់បែនខ្ពស់សម្រាប់ទាំងអ្នករស់នៅផ្ទាល់ និងអ្នកវិនិយោគសម្រាប់ជួលបន្ត ដែលត្រូវប៉ាន់ខ្លាំងជាមួយតម្រូវការទីផ្សារបច្ចុប្បន្ន។

Photo 2026 10 17 13 01 30     

ដើម្បីផ្តល់ជូននូវបទពិសោធន៍រស់នៅកាន់តែស៊ីវីល័យ គម្រោងក៏បានផ្តល់ជូននូវកន្លែងសម្រាក ហាត់ប្រាណ ក្នុងអគារយ៉ាងពេញលេញ រួមមាន អាងហែលទឹក ក្លឹបហាត់ប្រាណ បន្ទប់ស្ទីម និងសូណា ព្រមទាំងសួនច្បារលើអាកាស។ អ្នករស់នៅនឹងបានរីករាយជាមួយទស្សនីយភាពថ្ងៃរះ និងថ្ងៃលិចដ៏ស្រស់ស្អាត ព្រមទាំងទេសភាពទន្លេមេគង្គ និងភ្លើងពណ៌ទីក្រុងទាំងមូលពីលើអាកាសជារៀងរាល់ថ្ងៃ។
ខុនដូរ Norea Square មានកម្ពស់ ២៥ ជាន់ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ២ ឆ្នាំ ជាមួយគុណភាពសំណង់ និងស្តង់ដារបច្ចេកទេស ដើម្បីបង្កើតលំនៅឋានមួយ ប្រកបដោយផាសុកភាព និងតម្លៃយូរអង្វែង។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងខុនដូរ Norea Square ជម្រើសបន្ទប់ និងឱកាសក្លាយជាម្ចាស់លំនៅឋាននៅទីក្រុងនរា សូមទាក់ទងក្រុមការងារផ្នែកលក់តាមរយៈលេខទូរស័ព្ទ 
098 801 809 / 093 801 809 
099 720 727 / 098 720 727 
011 888 575 / 099 801 809  
ឬអញ្ជើញមកកាន់ការិយាល័យលក់នៃទីក្រុងនរា ដើម្បីទទួលបានព័ត៌មានលម្អិតអំពីគម្រោង។ ចុចទីនេះដើម្បីមើលផែនទីទៅកាន់ការិយាល័យលក់។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia