អ្នកឧកញ៉ា ពុង ឃាវសែ បង្ហើបពីថវិកាចំណាយ និងបន្ថែម ដើម្បីបង្ហើយគម្រោងទីក្រុងរណបកូនពៅរបស់ខ្លួន
Bunthoeun KoemNOVEMBER 17 2023138 views

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (ហៅកាត់OCIC) ដែលបានវិនិយោគក្នុងការសាងសង់ទីក្រុងរណបកោះនរា នាពេលថ្មីៗនេះ បានបង្ហើបពីទំហំទឹកប្រាក់ដែលបានចំណាយ និងទំហំទឹកប្រាក់ដែលត្រូវបន្ថែមដើម្បីបញ្ចប់គម្រោងទីក្រុងកូនពៅរបស់ខ្លួនមួយនេះ។ 

 

325

 

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងខ្សែកាប ដែលតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា អ្នកឧកញ៉ាបានបញ្ចាក់ថា គិតមកដល់ពេលការអភិវឌ្ឍកោះនរា ក្រុមហ៊ុនបានចំណាយទឹកប្រាក់ប្រមាណ ៣០០ លានដុល្លារហើយ ហើយដើម្បីបញ្ចប់គម្រោងសាងសង់នៅក្នុងឆ្នាំ២០២៥ខាងមុខ ក្រុមហ៊ុនក៏នឹងត្រូវចំណាយថវិកាខ្ទង់រយលានដុល្លារបន្ថែមទៀតផងដែរ។ 

 

"ការចំណាយរបស់ក្រុមហ៊ុនសម្រាប់គម្រោងកោះនរាចាប់ពីដំបូងរបស់មកដល់ពេលនេះ ក្រុមហ៊ុនបានចំណាយជាង ៣០០ លានដុល្លាររួចមកហើយ និងត្រូវចំណាយខ្ទង់រយលានដុល្លារបន្ថែមទៀត ដើម្បីគម្រោងទីក្រុងរណបកោះនរានេះអាចបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងឆ្នាំ២០២៥ ខាងមុខ"។ នេះជាប្រសាសន៍របស់អ្នកឧកញ៉ា ពុង ឃាវសែ។ 

 

 

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍កោះនរា របស់ក្រុមហ៊ុន OCIC នេះ ត្រូវបានបើកការរដ្ឋានសាងសង់នៅអំឡុងខែមករាឆ្នាំ ២០២០ លើផ្ទៃដី ប្រមាណ ១២៥ ហិកតា។ ហើយកោះនរានេះ គឺជាទីក្រុងរណបកូនពៅដែលក្រុមហ៊ុន OCIC បានអភិវឌ្ឍន៍បន្ទាប់ពីទីក្រុងរណបកោះពេជ្រ និងទីក្រុងរណបជ្រោយចង្វារ៕ 

 

323

322

395549159 1038862450596381 8556404726597441634 N