ទីក្រុង នរា បានប្រារព្ធទិវានារីអន្តរជាតិ ជាមួយនឹងការហាត់ Pilates ដោយឥតគិតថ្លៃ
Sreymom ChaMARCH 10 2026

ភ្នំពេញ ខែមីនា ឆ្នាំ២០២៦ – ទីក្រុង នរា រួមជាមួយ Mobi Pilates Academy បានប្រារព្ធទិវានារីអន្តរជាតិ ជាមួយនឹងការហាត់ Pilates សហគមន៍ដោយឥតគិតថ្លៃ តាមបណ្តោយដងទន្លេមេគង្គ។

Photo 2026 03 10 10 53 47


ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមប្រធានបទ «អបអរសាទរស្ត្រីក្នុងចលនា» ដោយបានប្រមូលផ្តុំអ្នកចូលរួមជាង ១៥០នាក់ សម្រាប់វគ្គដែលដឹកនាំដោយគ្រូបង្វឹកដែលមានបទពិសោធន៍អន្តរជាតិ អ្នកនាង Melody មកពី Mobi Pilates Academy។ អ្នកចូលរួមក៏បានរីករាយជាមួយ Matcha ឥតគិតថ្លៃពីហាងកាហ្វេក្នុងស្រុក SIP HOUSE នៅពេលចុះឈ្មោះ និងបិទព្រឹត្តិការណ៍នេះជាមួយនឹងនំអបអរសាទរពី Green Bakery។

Photo 2026 03 10 10 53 53


«Pilates គឺមិនមែនគ្រាន់តែជាការហាត់ចលនាខ្លួនប្រាណប៉ុណ្ណោះទេ តែក៏ជាការហ្វឹកហាត់ផ្លូវចិត្ត ខួរក្បាល និងអារម្មណ៏ឲ្យកាន់តែរស់រវើកផងដែរ។ តាមរយៈការរៀបចំវគ្គហាត់ប្រាណនេះនៅទីក្រុង នរា យើងសង្ឃឹមថានឹងលើកទឹកចិត្តយុវជនឱ្យផ្តោតលើសុខភាពរបស់ពួកគេ និងយល់ពីរបៀបដែលចលនាអាចបង្កើនការយល់ដឹងអំពីរាងកាយ។» អ្នកនាង Melody គ្រូបង្វឹក Pilates បានលើកឡើង។

Photo 2026 03 10 10 53 58


គំនិតផ្តួចផ្តើមនេះបង្ហាញពីការរីកចម្រើនរបស់ក្រុង នរា ជាគោលដៅមួយសម្រាប់សុខុមាលភាពដ៏រស់រវើកបំផុតមួយរបស់ទីក្រុងភ្នំពេញ។ ផ្លូវដើរតាមដងទន្លេប្រវែង ៤គីឡូម៉ែត្ររបស់ទីក្រុង នរា អនុញ្ញាតឱ្យអ្នករស់នៅទីក្រុង និងអ្នកទស្សនារីករាយនឹងការដើរលេងពេលល្ងាច ឬការរត់ហាត់ប្រាណតាមបណ្តោយដងទន្លេមេគង្គ។


ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រដោយ ក្រុមហ៊ុន អូស៊ីអាយស៊ី, Diamond Bay Garden, ធនាគារ កាណាឌីយ៉ា, ទឹកបរិសុទ្ធ ហាយ ធិច (Hi-Tech), American University of Phnom Penh (AUPP), ក្រុមហ៊ុនធានារ៉ាប់រង តារា អ៊ិនសូរិន (Dara Insurance), និង ANISE FLOWER BOUTIQUE។


ទីក្រុង នរា ទាក់ទាញអ្នកទស្សនាពី 4,000 ទៅ 7,000 នាក់ពីថ្ងៃច័ន្ទដល់សុក្រ និងរហូតដល់ 15,000 នាក់នៅចុងសប្តាហ៍ ដែលធ្វើឱ្យតំបន់នេះក្លាយជាមជ្ឈមណ្ឌលដ៏រស់រវើកមួយសម្រាប់អ្នករស់នៅក្នុងទីក្រុង។ ការអភិវឌ្ឍនេះផ្តល់ជូននូវបទពិសោធន៍នៃភោជ្ជនីយដ្ឋាន និងរបៀបរស់នៅចម្រុះ ចាប់ពី Brown Coffee, Coffee Corner និង Uraetei Lite Japan BBQ រហូតដល់ឧទ្យានបៃតងដូចជា Coconut Park Koh Norea, Norea Parkway និង Riverlight។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia