នេះគឺជាដំណឹងដ៏សោយស្តាយបំផុត ដែលអាជីវកម្មដ៏ល្បីឈ្មោះមួយរបស់ប្រទេសជប៉ុនគឺយីហោ ណូជីម៉ា(Nojima) ដែលជាកន្លែងលក់គ្រឿងអេឡិចត្រូនិចបានប្រកាសត្រៀមបិទដំណើរការទាំងស្រុងនៅកម្ពុជាជារៀងរហូតហើយ។
ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ Nojima Cambodia បានឱ្យដឹងថា ហាងណូជីម៉ា នឹងធ្វើការបិទទាំងស្រុកនៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ចំណែកនៅសាខាអ៊ីអនម៉លសែនសុខ នឹងធ្វើការបិទជាផ្លូវការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។
ប្រភពខាងលើបានបន្តឱ្យដឹងទៀតថា ថ្ងៃនេះយើងពិតជាសោកស្តាយយ៉ាងខ្លាំងដែលយើងបានប្រកាសថា ហាងណូជីម៉ា នឹងធ្វើការបិទទាំងស្រុងក្រោយបានបើកដំណើរការអស់រយៈពេល១២ឆ្នាំ ក្នុងការផ្គត់ផ្គង់គ្រឿងអគ្គិសនីជាច្រើនប្រភេទដល់អតិថិជនរបស់យើង ហើយនេះការសម្រេចចិត្តដ៏ពិបាកបំផុតសម្រាប់ពួកយើងទាំងអស់គ្នា។

ជាចុងក្រោយ បុគ្គលិករបស់ណូជីម៉ា បាននិយាយថា "ពួកយើងទាំងអស់គ្នាសូមថ្លែងអំណរគុណដល់អតិថិជនដែលបានជួយគាំទ្រណូជីម៉ា(Nojima) កន្លងមកនេះការគាំទ្ររបស់អតិថិជនគ្រប់គ្នាបានធ្វើឱ្យពួកយើងទាំងអស់គ្នាបានផ្តល់សេវាកម្មដ៏ល្អជូនអតិថិជនមកដល់ពេលនេះ ដូច្នេះដើម្បីជាការថ្លែងអំណរអរគុណទៅដល់អតិថិជនដែលបានគាំទ្រកន្លងមកអីលូវនេះ ណូជីម៉ា កំពុងតែមានការបញ្ចុះតម្លៃចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់អស់ពីស្តុក"។


