ដំណឹង! កម្ពុជា សម្រេចលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋប្រទេសនេះ ចាប់ពីថ្ងៃទី១៥ មិថុនា-១៥ តុលា ឆ្នាំ២០២៦
ធី ស្រីល័ក្ខDECEMBER 3 20251 K views

យោងតាមលិខិតផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញផ្សាយថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋដែលមកពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ ដោយគិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ E-arrival card ប៉ុណ្ណោះ។

 

បើតាមសេចក្តីប្រកាសដដែល បានបន្តថា ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តភ្ញៀវចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។ ដោយឡែក រាជរដ្ឋាភិបាលកម្ពុជាក៏បានអនុញ្ញាតឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដាក់ស្នើនិងចរចាជាមួយភាគីរដ្ឋាភិបាលចិនឱ្យបន្ធូរបន្ថយ និងសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋាការដល់ទេសចរខ្មែរទៅប្រទេសចិន ដើម្បីឈានដល់ការអនុវត្តការលើកលែងទិដ្ឋាការបដិការតែម្តងនាពេលអនាគត។

2

គូសបញ្ជាក់ថា ដើម្បីឱ្យមានប្រសិទ្ធភាពគួរសហការជាមួយវិស័យឯកជនដើម្បីធ្វើការផ្សព្វផ្សាយទៅគោលដៅចិន ឱ្យបានល្អ និងឆាប់រហ័ស៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia