ល្អណាស់! សណ្ឋាគារលំដាប់ផ្កាយ៤ ដ៏ល្បី១ ប្រកាសយុទ្ធនាការថ្មីចូលរួមស្តារនិងជម្រុញកំណើនសេដ្ឋកិច្ច-ទេសចរណ៍ ក្នុងខេត្តសៀមរាប

នៅក្នុងកាលៈទេសៈដែលស្ថានភាពសេដ្ឋកិច្ចសកល និងក្នុងស្រុកកំពុងជួបប្រទះនូវភាពមិនច្បាស់លាស់ដែលបានដាក់សម្ពាធយ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប សណ្ឋាគារលំដាប់ផ្កាយ ៤ គឺ Nita By Vo Luxury Hotel បានប្រកាសរៀបចំព្រឹត្តិការណ៍ និងយុទ្ធនាការពិសេសមួយ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សក្តានុពលទេសចរណ៍ឡើងវិញ។

 

ខណៈកម្មវិធីមួយនេះក៏មានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីវត្តមានរបស់ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និង លោក ធីម សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ដោយយមានការប្រជុំនៅ Byvo Bean Café & Lounge ដែលមានអាងហែលទឹកលើដំបូល (Swimming Pool) ផងដែរ។

1213

ជាក់ស្តែង នាពេលបច្ចុប្បន្នវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសក្នុងទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប កំពុងស្ថិតក្នុងដំណាក់កាលប្រឈម ដែលទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជន។ ការបោះជំហានទៅមុខរបស់ Nita By Vo Luxury Hotel នាពេលនេះ មិនត្រឹមតែជាការបង្ហាញពីភាពរឹងមាំ និងភាពធន់នៃអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រស្នូលមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យត្រឡប់មកកម្សាន្តនៅខេត្តសៀមរាបកាន់តែច្រើនឡើងវិញ។

1415

លើសពីនេះ យុទ្ធនាការនេះមានគោលបំណងបង្កើតចរន្តសេដ្ឋកិច្ចក្នុងស្រុក ដើម្បីគាំទ្រដល់សហគមន៍ បុគ្គលិកក្នុងវិស័យបដិសណ្ឋារកិច្ច និងផ្ដល់ទំនុកចិត្តដល់វិនិយោគិនថា វិស័យទេសចរណ៍សៀមរាបនៅតែមានភាពទាក់ទាញ និងប្រណីតភាពជានិច្ច។

16

ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងផ្ដល់ឱកាសឱ្យភ្ញៀវទេសចរណ៍បានទទួលយកបទពិសោធន៍លំដាប់ខ្ពស់ក្នុងតម្លៃសមរម្យ Nita By Vo Luxury Hotel ក៏បានប្រកាសការផ្ដល់ជូននូវកញ្ចប់តម្លៃពិសេស (Special Offers) សម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលមកធ្វើដំណើរកម្សាន្តនៅខេត្តសៀមរាប។

17

តំណាងគ្រប់គ្រងរបស់សណ្ឋាគារ Nita By Vo Luxury Hotel បានមានប្រសាសន៍ដោយក្តីជឿជាក់ថា៖ «យើងជឿជាក់ថា ទោះបីជាស្ថិតក្នុងកាលៈទេសៈសេដ្ឋកិច្ចតឹងតែងយ៉ាងណាក៏ដោយ ប៉ុន្តែការផ្ដល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះ និងយុទ្ធសាស្ត្រតម្លៃប្រកបដោយភាពច្នៃប្រឌិត នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជួយឱ្យវិស័យទេសចរណ៍នៅខេត្តសៀមរាបងើបឡើងវិញយ៉ាងរឹងមាំ»

18

គួរបញ្ជាក់ផងដែរថា Nita By Vo Luxury Hotel ត្រូវបានគេស្គាល់ថាជា «ជម្រកនៃភាពស្ងប់ស្ងាត់ និងប្រណីតភាព» (Luxury & Serenity)។ ក្រៅពីការរចនាម៉ូដបែបសម័យទំនើបបញ្ចូលគ្នាជាមួយដង្ហើមវប្បធម៌ខ្មែរ ដែលផ្ដល់នូវផាសុកភាពកម្រិតខ្ពស់ហើយនោះ សណ្ឋាគារក៏បានណែនាំនូវបទពិសោធន៍អាហារដ្ឋាន និងភេសជ្ជៈថ្មីប្លែកតាមរយៈ Byvo Bean Café & Lounge ដែលមានទីតាំងនៅខាងក្នុងសណ្ឋាគារផ្ទាល់។ ទីនេះរៀបចំឡើងដោយមេចុងភៅជំនាញ ដែលផ្ដោតលើគុណភាពខ្ពស់ និងរសជាតិយ៉ាងប្រណីត។ ជាមួយគ្នានេះ ក៏មាន Exclusive Lounge ដែលជាកន្លែងសម្រាកលម្ហែកាយដ៏ទាន់សម័យ សមស្របបំផុតសម្រាប់ការជួបជុំបែបធុរកិច្ច (Business Networking) ឬការជួបជុំលក្ខណៈឯកជន ដែលផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ និងភាពថ្លៃថ្នូរបំផុត។

19

គួរជម្រាបថា សម្រាប់ភ្ញៀវទេសចរដែលកំពុងស្វែងរកការសម្រាកលម្ហែកាយលំដាប់ខ្ពស់ ក្នុងតម្លៃអំណោយផល និងចូលរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក អាចធ្វើការទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម ឬការកក់ទុកជាមុនតាមរយៈ៖ទូរស័ព្ទ៖ 078333121/078333505 

២៣

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia