ដំណឹងល្អ! ក្រុមហ៊ុន១ ចង់ដាំដំណាំ “ស្គួយ-Barley” នៅកម្ពុជា ដើម្បីកែច្នៃនាំចេញទៅប្រទេសជប៉ុន
ធី ស្រីល័ក្ខSEPTEMBER 19 2023485 views

កាលពីព្រឹកមិញនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់  និង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Nishida Barley Processing Co., Ltd នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងជំនួបនេះផងដែរ ក្រុមហ៊ុន Nishida Barley Processing Co., Ltd គឺមានគោលបំណងជំរុញការដាំដុះ “ដំណាំស្គួយ-Barley” នៅកម្ពុជា ដើម្បីធ្វើការកែច្នៃនាំចេញទៅប្រទេសជប៉ុនផងដែរ។

3

ជាកិច្ចឆ្លើយតបនៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានមានប្រសាសន៍ថា បើចង់ជំរុញឱ្យកសិករដាំដុះដំណាំប្រភេទថ្មី ចាប់យកទីផ្សារថ្មី បង្កើតច្រវាក់ផលិតកម្មថ្មី លុះត្រាតែក្រុមហ៊ុនអាចធានាឱ្យបាននូវនិរន្តរភាពនៃទីផ្សារធំទូលំទូលាយ និងអាចផ្តល់ប្រាក់ចំណេញយូរអង្វែង ទើបមានការចូលរួមពីកសិករ។

2

សូមជម្រាបថា កម្ពុជាមានភាពខ្លាំងរបស់ខ្លួនលើដំណាក់កាលផលិតកម្មនិងការដាំដុះនៃច្រវាក់ផលិតកម្ម តែនៅត្រូវការចាំបាច់ច្រើននូវការវិនិយោគលើការកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសសម្រាប់ទីផ្សារនាំចេញ។ទោះជាយ៉ាងណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទនៅតែផ្តល់ការសហការគាំទ្រ និងសិក្សាបន្តទៀតសម្រាប់ការវិនិយោគដំណាំកសិកម្មថ្មីៗនៅកម្ពុជា៕

45

អត្ថបទ៖ ធី ស្រីល័ក្ខ