ពិធីសម្ពោធជាផ្លូវការរថយន្ត Nissan Almera Turbo ស៊េរីថ្មី របស់ក្រុមហ៊ុន តាន់ ចុង ម៉ូរធ័រ (ខេមបូឌា)
នារី AUTONOVEMBER 3 2023240 views

ភ្នំពេញ, ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣៖ ក្រុមហ៊ុនតាន់ ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី ជាក្រុមហ៊ុននាំចូលផ្តាច់មុខរថយន្តម៉ាក Nissan ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Nissan Almera Turbo ស៊េរីថ្មី នៅផ្សារទំនើបអ៊ីអន សែនសុខ និងមានការដាក់តាំងបង្ហាញរថយន្តរយៈពេល២ថ្ងៃបន្តទៀត ដើម្បីឱ្យអតិថិជនទាំងអស់បានទស្សនាផ្ទាល់ និងសួរព័ត៌មានបន្ថែមពីរថយន្តស៊េរីថ្មីប្រភេទ ស៊ីដេន (Sedan) ដែលមានការរចនារូបរាងខាងក្រៅជាមួយម៉ូតដ៏ថ្មីស្រឡាង ជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ។

Photo 2023 11 03 16 39 00 (3)

 ឆ្លៀតក្នុងឱកាសនេះដែល លោក ហួត គីមម៉េង នាយកគ្រប់គ្រងជាន់ខ្ពស់ប្រចាំក្រុមហ៊ុន តាន់ ចុង​ ម៉ូធ័រ នៅប្រទេសកម្ពុជា ក៏បានថ្លែងសុន្ទរកថានៅក្នុងអង្គពិធីនេះដែលលោកបានមានប្រសាសន៍ថា រថយន្ត Nissan Almera Turbo ស៊េរីថ្មី របស់យើងនឹងក្លាយ ជាជម្រើសរថយន្ត ស៊ីដេន(Sedan) សម័យថ្មីដែលនាំមកនូវភាព  ស៊ីវិល័យសម្រាប់អតិថិជនមុនគេ ព្រោះរថយន្តស៊េរីថ្មីរបស់យើងធ្វើការរចនាឡើងយ៉ាងល្អឥតខ្ចោះ ជាមួយរូបរាងដ៏ស្រស់ស្អាតនិងមានកម្លាំងម៉ាស៊ីនខ្លាំង ផ្តល់ផាសុកភាពខ្ពស់ ពីព្រោះវាបានបន្ថែមមុខងារច្រើនជាងមុន និងល្អជាងមុនជាពិសេសលើផ្នែកប្រព័ន្ធសុវត្ថិភាពសម្រាប់លោកអ្នក។ រថយន្ត អាល់មេរ៉ាសេរីថ្មី រចនាឡើងដោយផ្តោតលើការផ្តល់លំនឹងយ៉ាងល្អក្នុងបើកបរ ជាមួយម៉ាស៊ីនខ្លាំង ប៉ុន្តែសន្សំសំចៃប្រេងខ្ពស់ លើសពីនេះទៅទៀតបានរួមបញ្ចូលជាមួយបច្ចេកវិទ្យាចុងក្រោយបំផុតដែលធ្វើអោយមានភាពងាយស្រួល និងរីករាយសម្រាប់អ្នកបើកបរ។​ យើងសង្ឃឹមថារថយន្ត អាល់មេរ៉ាសេរីថ្មី នឹងនាំយកបទពិសោធថ្មីដែលល្អ ហើយសក្តិសមសម្រាប់អតិថិជនគ្រប់លំដាប់។ ខ្ញុំមានកិត្តិយសយ៉ាងខ្លាំងក្នុងការសម្ពោធជាផ្លូវការនៅរបស់រថយន្ត Nissan Almera Turbo ស៊េរីថ្មី​ សម្រាប់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ។

Photo 2023 11 03 16 39 00 (2)

 

ការរចនាប៉ាណាខាងមុខថ្មីរាងអក្សរV ជាមួយនិមិត្តសញ្ញានីសាន់ថ្មី  ជាមួយពណ៌គុជខ្យង និងដំបូលពណ៍ខ្មៅរលោង

រថយន្ត Nissan Almera Turbo ស៊េរីថ្មីបានរចនារូបរាងថ្មី ឆ្លុះបញ្ចាំងពីការរចនាផ្នែកខាងក្រៅដ៏ស្រស់បំព្រង និងទំនើប។ ការផ្លាស់ប្តូរនេះគឺមានភាពទាក់ទាញជាពិសេសប៉ាណា V-Motion Grille ដែលជំនួសក្រឡាចត្រង្គខាងមុខដែលរឹងមាំពីមុន ហើយឥឡូវនេះមាននិមិត្តសញ្ញា Nissan ថ្មី។ ការរចនាថ្មីនេះធ្វើអោយរថយន្តកាន់តែស្រស់ស្អាត ចាប់ពីខាងមុខ ដំបូលដល់ផ្នែកខាងក្រោយដែលឆ្លុះបញ្ចាំងពីការរចនាទំនើបល្អឥតខ្ចោះជាមួយរូបរាងបែបស្ព័ររបស់រថយន្ត។

លក្ខណៈពិសេសលេចធ្លោរបស់ New Nissan Almera Turbo គឺជាពណ៌របស់វា គឺ ពណ៌គុជខ្យងជាមួយនឹងដំបូលខ្មៅរលោង។ ពណ៌គុជខ្យង បង្ហាញពីឥទ្ធិពលដ៏គួរឱ្យទាក់ទាញ នៅពេលដែលវាផ្លាស់ប្តូរពណ៌ទៅតាមពន្លឺថ្ងៃ ពេលមើលពីជ្រុងផ្សេងគ្នា។ នៅ​ក្រោម​ពន្លឺ​តិច វា​ប្រែ​ពណ៌​ស្វាយ ខណៈ​ពេល​ក្រោម​ពន្លឺ​ថ្ងៃ​ខ្លាំង វា​ប្រែ​ទៅ​ជា​ពណ៌​ខៀវ។ ពណ៌គុជខ្យងបង្ហាញពីភាពទំនើប និងភាពឆើតឆាយ នៅពេលដែលរថយន្តកំពុងបើកបរលើផ្លូវ។

 Photo 2023 11 03 16 39 00 (5)

ផាសុកភាព និងមុខងារសុវត្ថិភាព

រថយន្ត Nissan Almera Turbo ស៊េរីថ្មី បំពាក់ជាមួយកាប៊ីនធំទូលាយ ប្រកបដោយផាសុកភាព ជាមួយការច្នៃប្រឌិតខ្ពស់ ធ្វើឱ្យការបើកបរកាន់តែមានភាពរីករាយ។ ផ្ទៃខាងក្នុងនៃរថយន្តបានរចនាយ៉ាងល្អិតល្អន់បង្ហាញពីភាពប៉ិនប្រសប់ដ៏ល្អ ជាមួយតាបឡូស្បែកពណ៌ខ្មៅដ៏ប្រណិតរំលេចជាមួយផ្ទៃពណ៌ខៀវចាស់ភ្លឺរលោង ទំនើបបែបស្ព័រ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន រថយន្ត Nissan Almera Turbo ស៊េរីថ្មីបន្ថែម នូវមុខងារផ្តល់ផាសុកភាពជាច្រើន ដើម្បីបំពេញទៅតាមការរស់នៅប្រកបដោយភាពទំនើបស៊ីវិល័យ។

ការកែលម្អទាំងនេះរួមមានឆ្នាំងសាកឥតខ្សែ ដែលធានាថាថ្មទូរស័ព្ទរបស់អ្នកនៅតែអាចដំណើរការពេញមួយថ្ងៃ មុខងារកំណត់ល្បឿនថេរ ធ្វើឲ្យការធ្វើដំណើររបស់អ្នកប្រកបទៅដោយទំនុកចិត្ត និងមានសុវត្ថិភាព។

Photo 2023 11 03 16 39 00 (4)

ប្រព័ន្ធកំសាន្តដ៏ទំនើបដែលមានអេក្រង់ Touchscreen ទំហំ 8 អ៊ីញ Color Display Audio (AIVI) បានទទួលការអាប់ដេតយ៉ាងសំខាន់ ដែលឥឡូវនេះផ្តល់ជូននូវការភ្ជាប់ស្មាតហ្វូនតាមរយៈ Android Auto និង Apple CarPlay ។ ការរួមបញ្ចូលគ្នានៃ infotainment, navigation, safety, and security, consolidating ឱ្យស្ថិតនៅលើកញ្ចក់អេក្រង់តែមួយដើម្បីងាយស្រួលក្នុងការប្រើប្រាស់។

រថយន្ត Nissan Almera Turbo ស៊េរីថ្មីផ្តល់នូវទំហំកាប៊ីនធំទូលាយងាយស្រួលដល់អ្នករួមដំណើរទាំងកៅអីខាងមុខនិងខាងក្រោយ។លើសពីនេះទៅទៀត   មានឃ្លុបក្រោយទំហំ៤៧៤ លីត្រធំទូលាយ  ងាយស្រួលផ្ទុកឥវ៉ាន់ធំៗ សម្ភារៈកីឡា វ៉ាលី។

Photo 2023 11 03 16 39 00 (6)

ម៉ាស៊ីន Turbo-Charged, កម្លាំងម៉ាស៊ីនខ្លាំង, សន្សំសំចៃប្រេងឥន្ធនៈខ្ពស់

New Nissan Almera Turbo ត្រូវបានបំពាក់ដោយម៉ាស៊ីន HRA0DET 1.0 លីត្រ Turbo-charged តែមួយគត់របស់ក្រុមហ៊ុន Nissan ផលិតកម្លាំងអតិបរមា 100 សេះ (Ps) និងកម្លាំងរមួល 152 ញ៉ូតុនម៉ែត (Nm) ដែលជាកម្លាំងរមួលខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រភេទរថយន្ត(Sedan) ហើយវាជាជម្រើសដ៏ល្អបំផុតក្នុងចំណោមរថយន្តផ្សេងទៀតដែលក្នុង ប្រភេទ1500cc។វាផ្តល់នូវកម្លាំងខ្លាំងក្នុងការបង្កើនល្បឿន ។ វាក៏បានបំពាក់នូវប្រព័ន្ធ (Idling Stop) ដែលជួយសន្សំសំចៃប្រេងឥន្ធនៈកាន់តែច្រើន។

វាក៏បានបញ្ចូលនូវបច្ចេកវិទ្យា Mirror Bore Coating Technology នៅខាងក្នុងម៉ាស៊ីនដែលជាបច្ចេកវិទ្យា របស់រថយន្ត Nissan GT-R។ ដែលជាបច្ចេកវិទ្យាកាត់បន្ថយការកកិតនៃស៊ីឡាំងម៉ាស៊ីន ជាលទ្ធផលកាត់បន្ថយកម្ដៅនៃម៉ាស៊ីនយ៉ាងមានប្រសិទ្ធិភាព។ វាក៏បានបំពាក់នូវប្រ​ព័ន្ធ ប្រអប់លេខ XTRONIC CVT ដែលជំនួយក្នុងការបើកបរ​ ជាមួយនឹង D-Step Logic ផ្តល់នូវងាយស្រួលក្នុងការបង្កើនល្បឿនវ៉ាជែង។

ប្រព័ន្ធសុវត្ថិភាព 360 ដឺក្រេ បច្ចេកវិទ្យាឆ្លាតវៃរបស់ Nissan

ជាមួយនឹងមុខងារសុវត្ថិភាពជាច្រើន  រថយន្ត Almera Turbo ស៊េរីថ្មីបានផ្តល់ឱ្យអ្នកបើកបរនូវទំនុកចិត្តក្នុងការធ្វើដំណើរ។រថយន្តស៊េរីថ្មីដែលនឹងដាក់សម្ពោធនេះ​ បានបំពាក់នូវប្រព័ន្ធត្រួតពិនិត្យសម្ពាធខ្យល់ក្នុងសំបកកង់រថយន្ត (TPMS) វាមិនត្រឹមតែបង្ហាញពីសម្ពាធខ្យល់ជាក់ស្តែងតែប៉ុណ្ណោះទេ ថែមទាំងផ្តល់សញ្ញាដល់អ្នកបើកបរឲ្យបានដឹងអំពីសម្ពាធខ្យល់ខុសប្រក្រតី។ ប្រព័ន្ធភ្លើងចង្កៀងមុខ បង្កើន និងបន្ថយពន្លឺដោយស្វ័យប្រវត្តិ នៅពេលដែលមានរថយន្តនៅខាងមុខ ដើម្បីបង្កើនសុវត្ថិភាពនៅពេលបើកបរ។

ប្រព័ន្ធការពារសុវត្ថិភាព 360 ដឹក្រេ ផ្តល់នូវការការពារពេញលេញ ប្រព័ន្ធសុវត្ថិភាពទាំងនោះរួមមាន ប្រព័ន្ធព្រមានពីការប៉ះទង្គិចនៅខាងមុខដ៏ឆ្លាតវៃជាមួយនឹងហ្រ្វាំងសង្គ្រោះបន្ទាន់ ។ ប្រព័ន្ធផ្តល់សញ្ញាពេលវត្ថុមើលមិនឃើញនៅក្បែររថយន្ត ប្រព័ន្ធព្រមាននៅពេលរថយន្តចាកចេញពីគន្លងផ្លូវ ប្រព័ន្ធតាមដានទិដ្ឋភាពរថយន្ត (IAVM) ពេលវត្ថុមានចលនានៅក្បែរថយន្ត (MOD) ប្រព័ន្ធផ្តល់សញ្ញាពេលមានរថយន្តដ៏ទៃមកកៀករថយន្ត និងមកពីក្រោយ អំឡុងពេលថយរថយន្ត ប្រព័ន្ធហ្រាំ្វងABS ប្រព័ន្ធទប់លំនឹងពេលជាន់ហ្រ្វាំង, ប្រព័ន្ធហ្វ្រាំង, ខ្សែក្រវ៉ាត់សុវត្ថិភាព, ឧបករណសុវត្ថិភាពសម្រាប់ភ្ជាប់កៅអីកូនក្មេងទៅនឹងកៅអីរថយន្ត, ប្រព័ន្ធទប់លំនឹងរថយន្ត, ប្រព័ន្ធទប់លំនឹងកង់រថយន្តកុំឱ្យរអិល, ប្រព័ន្ធជំនួយពេលឡើងចំណោត, ប្រព័ន្ធផ្តល់សញ្ញាពេលវត្ថុមើលមិនឃើញនៅក្បែររថយន្ត ពោងសុវត្ថិភាព SRS ចំនួន 6 និងខ្សែរក្រវ៉ាត់សុវត្ថិភាព។

រថយន្ត Nissan ALMERA Turbo ស៊េរីថ្មីមាន៣ព័ណ៌សម្រាប់ជាជម្រើសរបស់អស់លោកអ្នក៖

E

Capture

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia