ប្តីប្រពន្ធ១គូ ចាប់ដៃគ្នាតស៊ូពីអាជីវករលក់សម្លៀកបំពាក់ ប្រែជាម្ចាស់សិប្បកម្មធំមួយនៅភ្នំពេញ
នៅ ហៀងAPRIL 25 20221.3 K views

“បើទាំងអស់គ្នាចេញរកស៊ីគឺត្រូវតែយកបេះដូង និងជីវិតមកដាក់ក្នុងអាជីវកម្មដែលបងប្អូនទាំងអស់គ្នា កំពុងតែចាប់ផ្តើម មិនមែនលំៗ និងធ្វើការងារដដែលៗ ហើយចង់បានលទ្ធផលថ្មីនោះទេ” នេះសម្តីរបស់អ្នកជំនួញភ្នែកតូច ស្បែកសកាត់ចិនមួយរូប ដែលគេស្គាល់ថាម្ចាស់ហាង ស៊ុបព្រុយត្រីឆ្លាមហុងកុង NT និងជាម្ចាស់សិប្បកម្ម LST FOOD ដែលបានឆ្លងកាត់ឧបសគ្គ និងការលះបង់ជាច្រើន មុននឹងអាចក្តាប់ជំនួញធំៗនៅក្នុងដៃ។ 

កើតនៅក្នុងគ្រួសារដែលមានជីវភាពមធ្យម លោក ង៉ែត ថេង បានប្រាប់មកកាន់ក្រុមការងាររបស់ Business Cambodia យ៉ាងដូច្នេះថា តាមពិតទៅលោកចេះរកស៊ីលក់ដូរតាំងពីអាយុ១៦ឆ្នាំមកម្លះ ប៉ុន្តែពេលនោះដោយសារតែវ័យនៅខ្ចីពេក ហើយចំណេះដឹងនៅមិនទាន់ទូលំទូលាយ លោកក៏សម្រេច ចិត្តបន្តការសិក្សានៅសាកលវិទ្យាល័យ ជំនាញផ្នែកច្បាប់ ។

លោកបានបន្តទៀតថា ក្រោយពីបញ្ចប់ការសិក្សាវ័យប្រមាណជាង ២០ឆ្នាំ លោកក៏ចាប់ផ្តើមប្រឡូក នៅក្នុងការរកស៊ីម្តងទៀត ដែលពេលនោះលោកនិងភរិយា គឺជាអ្នកលក់សម្លៀកបំពាក់តាមតូបនៅ ក្នុងផ្សារ ជួនកាលលក់ចំណេញ ហើយមានពេលខ្លះទៀតលក់ស្ទើរតែរកលុយបង់ថ្លៃតូបគេមិនគ្រប់ឡើយ ។ ដោយមើលឃើញថាមុខរបរមួយនេះ រកស៊ីមិនសូវទៅមុខ ពោលគឺខាតរហូត លោកក៏បានប្តូរមុខរបររក ស៊ីម្តងទៀត ដែលពេលនោះគឺទាក់ទងទៅការលក់ម្ហូបអាហារ (ភោជនីយដ្ឋាន) ។

អ្នករកស៊ីចិត្តសឿង មានឈាមជាសហគ្រិនរូបនេះ បានបន្ថែមថា ការចេញរកស៊ីវិស័យ បែបភោជនីយដ្ឋាននេះ ដំបូងៗហាក់បីដូចជាមានកាក់កបខ្លាំងមែនទែន ប៉ុន្តែយូរៗកាន់តែស្ងាត់ទៅៗ នេះក៏ដោយសារតែ យើងមិនសូវបានយកចិត្តទុកដាក់ជាមួយអាជីវកម្មឱ្យបានខ្លាំង ពោលគឺបណ្តោយទៅតាមតែចុងភៅ ហើយពេលខ្លះចុងភៅក្រឡុកទៀត កាន់តែវេទនាទ្វេរដង ចុងក្រោយលោកក៏បានផ្អាកអាជីវកម្មនេះទៅ ។

បទពិសោធន៍រកស៊ីចាស់វស្សា អមជាមួយនឹងការបរាជ័យក៏កាន់តែច្រើនហើយដែរ អ្នកជំនួយ ដើមកំណើតកូនអ្នកទីក្រុងភ្នំពេញរូបនេះ បានសម្លឹងផ្លូវកាន់តែច្បាស់ និងមើលឱកាសរកស៊ីយូរអង្វែង លោកបានបង្កើតយីហោផ្ទាល់ខ្លួនមួយ មានឈ្មោះថា ស៊ុបព្រុយត្រីឆ្លាមហុងកុងNT និង សិប្បកម្ម LST FOOD ដែលជាសិប្បកម្មមួយនាំចូល និងវេចខ្ចប់ដូចជា - ស៊ុបព្រុយត្រីឆ្លាម -ស៊ុបឈ្លើង -ស៊ុបប៉ាវហ៊ឺ -ស៊ុបប្លោកត្រីជាដើម ដែរមានរសជាតិឈ្ងុយឆ្ងាញ់ ជំនួយសុខភាព និង អនាម័យខ្ពស់ ។

Vwec Axz

គួរបញ្ជាក់ផងដែរថា សិប្បកម្ម LST FOOD មកទល់នឹងពេលនេះឈរជើងលើទីផ្សារបានប្រមាណជាង ២ឆ្នាំមកហើយ បើតាមការបញ្ជាក់ពីម្ចាស់យីហោក្នុងស្រុកមួយនេះបានអោយដឹងថា សិប្បកម្មរបស់លោក អាចផលិតនិងវេចខ្ចប់បាន ៤០០ទៅ ៧០០កញ្ចប់នៅក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់នៅក្នុងទីផ្សារ ។

Wrveqcsxa

ចង់សាកស៊ុបដែលមានរសជាតិប្លែកមាត់ ក៏ដូចជាគាំទ្រយីហោកូនខ្មែរនៅក្នុងស្រុក ទាំងអស់គ្នា អាចទំទាក់ទំនងដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ៖ 010626206 / 012900404 ឬតាមរយៈហ្វេសប៊ុកផេក ៖ ស៊ុបព្រុយត្រីឆ្លាមហុងកុងNT

អត្ថបទដោយ ៖ នៅ ហៀង Tell: 010 785134 ( ខ្ញុំនៅទីនេះគឺដើម្បីជួយម្ចាស់អាជីវកម្ម អ្នករកស៊ីទាំងឡើយ អោយមានអ្នកស្គាល់កាន់តែច្រើន និងអាជីវកម្មរីកចម្រើនកាន់តែលឿនឡើង )

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia