មោទកភាពកូនខ្មែរ! មកស្គាល់ស្នាដៃ២ បង្កើតដោយកូនខ្មែរសុទ្ធសាធ តែមិនសូវមានអ្នកស្គាល់
Sambat SokhlangFEBRUARY 12 2024319 views

ពិតជាមានមោទកភាពណាស់ដែលកូនខ្មែរមួយរូបអាចបង្កើតស្នាដៃធំៗចំនួនពីរ ឱ្យកូនខ្មែរគ្រប់រូបយកទៅប្រើដោយឥតគិតថ្លៃ ដែលបច្ចុប្បន្នកំពុងត្រូវបានគេយកទៅប្រើប្រាស់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាមិនថាស្ថាប័នតូចធំសុទ្ធតែប្រើប្រាស់នេះទាំងអស់ ដែលមានដូចជា “ហ្វុនអក្សរខ្មែរយូនីកូដ និង វេបសាយពិនិត្យអក្ខរាវិរុទ្ធខ្មែរ Next spell ” ។

 

App

 

វេបសាយពិនិត្យអក្ខរាវិរុទ្ធនិង Unicode ខ្មែរនេះ ត្រូវបានបង្កើតឡើងដោយ លោក ដាញ់ ហុង ជាកូនខ្មែរកម្ពុជាក្រោម ដែលមានស្រុកកំណើតស្ថិតនៅក្នុងខេត្តបាត់ដំបងដែលគិតមកដល់ពេលបច្ចុប្បន្ននេះលោកមានអាយុប្រមាណជា ៥៣ ឆ្នាំហើយ។ កម្មវិធីដំបូងបំផុតរបស់លោកគឺកម្មវិធី Font Khmer Unicode​ ដែលត្រូវបានបង្កើតឡើងនៅក្នុងអំឡុងឆ្នាំ ២០០២។ លុះក្រោយមកលោកក៏បានស្រាវជ្រាវបង្កើតវេបសាយថ្មីមួយទៀតដែលមានឈ្មោះថា Next spell ដែលមានសមត្ថភាពខ្លាំង អាចឆែក ឬពិនិត្យអក្ខរាវិរុទ្ធបានម្ដង២០០ពាក្យឥតគិតថ្លៃ និងបានរហូតដល់ ៣០០០ពាក្យ ដោយគ្រាន់តែលោកអ្នកចំណាយ ១២ដុល្លារក្នុង១ឆ្នាំ។

 

Khmer Unicode Keyboard Layout

 

នៅលើ App នេះលោកអ្នកអាចចូលទៅសរសេរឃ្លាខ្លីៗ ឬជាប្រភេទអត្ថបទបាន ខណ:ណាដែលមានពាក្យណាមួយខុសពីវចនានុក្រមខ្មែរ វានឹងស្កេន រួចប្រាប់ពីចំណុចខុសនោះឲ្យយើងបានដឹងភ្លាមៗ។ យ៉ាងណាមិញ បើយោងតាមការបញ្ជាក់នៅលើ App Next Spell ផ្ទាល់ក៏បានឲ្យដឹងផងដែរថា លទ្ធផលនៃការត្រួតពិនិត្យនេះ នៅមិនទាន់បានត្រឹមត្រូវ ១០០ ភាគរយ នោះទេ ប៉ុន្តែវាអាចជួយសម្រួលដល់លោកអ្នកបាន ក្នុងកម្រិតណាមួយ។

 

គួរបញ្ជាក់ផងដែរថា បងប្អូនអាចធ្វើការទាញយកកម្មវិធីទាំងពីរនេះមកប្រើបានតាមរយៈ App Store និង Play Store ឬប្រើនៅលើវេបសាយ Next Spell ។

 

750x750bb

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia