មកស្គាល់ប្រវត្តិ និងស្នាដៃធំៗ ឯ. ឌិត ទីណា ដែលបានរាជរដ្ឋាភិបាល ស្នើបោះឆ្នោតធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី
Kan DaraOCTOBER 12 2022355 views

ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានរាជរដ្ឋាភិបាល ស្នើរដ្ឋសភាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស ឯកឧត្តម វេង សាខុន ដែលត្រូវបានបញ្ចប់តំណែង។ នេះបើយោងតាមលិខិតរាជរដ្ឋាភិបាលកម្ពុជា ប្រកាសចេញផ្សាយកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។

ខាងក្រោមនេះគឺជាប្រវត្តិ និងស្នាដៃធំៗ របស់ឯកឧត្តម ឌិត ទីណា៖

ឯកឧត្តម ឌិត ទីណា កើតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ លើទឹកដីរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។ លោកបានប្រឡងបញ្ចប់សញ្ញាបត្រទុតិយភូមិមកពីវិទ្យាល័យព្រះស៊ីសុវត្ថិក្នុងឆ្នាំ១៩៩៤ ដោយជោគជ័យ។ ក្នុងឆ្នាំ១៩៩៦ លោកបានបញ្ចប់ការសិក្សា និងប្រឡងសញ្ញាបត្រទុតិយភូមិ Baccalaureate មកពី Lycée Gérard de Nerval។ ក្នុងឆ្នាំ១៩៩៩ លោកបានទទួលបរិញ្ញាបត្រ រូបវិទ្យា មកពីសាកលវិទ្យាល័យ Orsay, Paris Sud និងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករូបវិទ្យាក្នុងសាកលវិទ្យាល័យដដែល។ លុះឈានចូលដល់ឆ្នាំ២០០២ លោកបានសិក្សារៀនសូត្រចប់ជាស្ថាពរទទួលសញ្ញាបត្រផ្នែកវិស្វកររ៉ែ មកពី Ecole Nationale superieure des mines de Paris។

ងាកមកមើលស្នាដៃធំៗវិញ ឯកឧត្តម ឌិត ទីណា បានចូលរួមដឹកនាំលុបបំបាត់អាជីវកម្មបូមខ្សាច់អនាធិបតេយ្យក្នុងដងទន្លេ។ លោកក៏ជាអ្នកដឹកនាំក្រុមការងាររៀបចំតាក់តែងគោលនយោបាយជាតិស្តីពីធនធានរ៉ែ ឆ្នាំ២០១៨-២០២៨ – ដឹកនាំក្រុមការងាររៀបចំតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត(ផ្នែកដោនស្ទីម) និងដឹកនាំតាក់តែងច្បាប់ស្តីពីទំនិញសម្គាល់ភូមិសាស្ត្រ ជ.ការលើកសរសើរ ជូនរង្វាន់ និងផ្តល់គ្រឿងឥស្សរិយយស គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយស ជាតូបការ ឈ.ផ្សេងៗ។

ចំពោះប្រវត្តិការងារ ឯកឧត្តម ឌិត ទីណា ក្នុងឆ្នាំ២០០៩ មកដល់ឆ្នាំ២០១៣ លោកគឺជា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។ ឆ្នាំ២០១៣ មកដល់ឆ្នាំ២០១៤ លោកគឺជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងចាប់តាំងពីឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន លោកគឺជារដ្ឋលេខាធិការ ក្រសួងរ៉ែនិងថាមពល។

សូមជម្រាបថា យោងតាមលិខិតរាជរដ្ឋាភិបាលលេខ៩៩០ លស ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានស្នើទៅកាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស ឯកឧត្តម វេង សាខុន ដែលត្រូវបានបញ្ចប់តំណែង៕

124896 3

Fn 2022 10 10 16 24 33 0

អត្ថបទដោយ៖ កាន់ ដារ៉ា

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia