នេះជាដំណឹងដ៏ល្អមួយសម្រាប់អ្នកដែលរស់នៅក្នុងខេត្តក្រចេះ ខណៈរោងចក្រផលិតសំបកកង់រថយន្តតតម្លៃជាង១៥០ លានដុល្លារនៅខេត្តក្រចេះបានទិញជ័រកៅស៊ូខ្មែរ ផលិតចេញជាសំបកកង់យីហោខ្មែរ គុណភាពស្តង់ដារអន្តរជាតិ ហើយឥលូវនេះគឺសំបកកង់យីហោខ្មែរមួយទៀតហើយបានលេចមុខឡើងក្នុងទីផ្សារ នោះគឺផលិតផលសំបកកង់ខ្មែរយីហោ Crossleader ដែលជាផលិតផលសំបកកង់ថ្មីមួយទៀត ដែលផលិតចេញពីរោងចក្រនៅខេត្តក្រចេះ។
ចំពោះសំបកកង់ខ្មែរ Crossleader នេះដែរ បើទោះបីជាយីហោថ្មីស្រឡាងមួយដែលទើបតែលេចវត្តមាននៅក្នុងទីផ្សារក៏ដោយ តែបើនិយាយពីគុណភាពសំបកកង់វិញគឺគុណភាពល្អមែនទែន គុណភាពមិនចាញ់ផលិតផលនាំចូលទេ ធន់ ហាប់ ហើយសំបកកង់ខ្មែរ Crossleader គឺជាសំបកកង់ស្តង់ដារអន្តរជាតិមួយ ដែលផលិតដោយ រោងចក្រ Newbustar ជាបុត្រសម្ព័ន្ធនៃរោងចក្រដ៏ធំបំផុតជាប់ចំណាត់ថ្នាក់លេខ១ នៃសាធារណរដ្ឋចិន គឺក្រុមហ៊ុន Doublestar Group។ រោងចក្រផលិតសំបកកង់ឡានមួយនេះ មានអាយុកាលជាង ១០០ ឆ្នាំមកហើយ ក្នុងការផលិតសំបកកង់ឡាន ក្នុងនោះសូម្បីតែក្រុមហ៊ុនកង់ឡានខ្នាតយក្សរបស់កូរ៉េដែលល្បីល្បាញពេញពិភពលោកម៉ាក Kumho ក៏ក្រោមបុត្រសម្ព័ន្ធក្រុមហ៊ុនមួយនេះដែរ។

គួរជម្រាបថា ក្រុមហ៊ុនលក់សំបកកង់ Crossleader គឺជាការលក់នូវ សុវត្ថិភាព Made in Cambodia បើតាមក្រុមប្រឹក្សាវិនិយោគកម្ពុជា (CDC) បានបញ្ជាក់កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ ដែលបានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចចំនួន៥ ក្នុងនោះរួមទាំងរោងចក្រផលិតសំបកកង់ Newbustar នៅខេត្តក្រចេះ។ ប្រសិនជាបងប្អូនចាប់អារម្មណ៍អាចទំនាក់ទំនងទៅផេក Crossleader ឬលេខទំនាក់ទំនងផ្នែកលក់ផ្ទាល់ 090 999 720 ៕




