បច្ចុប្បន្ននេះ ក្រៅពីចេះភាសាអង់គ្លេស ភាសាមួយទៀតដែលបងប្អូនគួរតែចេះនោះគឺភាសាចិន ព្រោះបើយើងចេះភាសា២នេះកាន់តែច្បាស់នោះកុំភ័យរឿងប្រាក់ខែទៅទីកន្លែងណាក៏ទទួលបានច្រើនដែរ។ ខាងក្រោមនេះជាវេបសាយល្បីទាំង៣ និង App ១ ដែលមានបង្រៀនចិនដោយឥតគិតថ្លៃ មានត្រឹមតែទូរស័ព្ទ១ក៏រៀនបានដែរ៖
១. វេបសាយ ChinesePod ៖ វេបសាយមួយនេះដែរ គឺល្អបំផុតសម្រាប់បងប្អូនដែលធ្លាប់ចេះចិនខ្លះៗហើយ ប៉ុន្តែចង់រៀនបន្ថែមទៀតនៅផ្ទះដោយខ្លួនឯងគឺអាចរៀនបាន ព្រោះវេបសាយនេះផ្តោតខ្លាំងទៅលើការស្តាប់ និងការសន្ទនាផងដែរ។
២. វេបសាយ Yoyo Chinese ៖ ចំពោះវេបសាយនេះ គឺមានមេរៀនវីដេអូដ៏ច្រើន សម្រាប់អ្នកចង់ចាប់ផ្តើមរៀនចិនជាលើកដំបូង និងអ្នកដែលចង់សិក្សាកម្រិតមធ្យមអាចរៀនតាមរយៈវេបសាយមួយនេះបានព្រោះមានបង្រៀនផ្តោតលើភាសាចិន និងការលើកដាក់សម្លេងផងដែរ។
៣. អេប HelloChinese ៖ អេបនេះដែរ គឺមិនខុសពីវេបសាយពីរខាងលើនោះទេ ក៏ប៉ុន្តែគ្រាន់តែអេបនេះគឺពិសេសសម្រាប់ចង់សិក្សាភាសាចិនកុងងឺ រួមទាំងមានបង្រៀនជាងភីងអ៊ីង តួអក្សរ និងមានបង្រៀនពីវប្បធម៌ថែមទៀតផង។
៤. វេបសាយ Forvo៖ បន្ទាប់ពីបងប្អូនបានរៀនភាសាចិនខ្លួនឯងតាមរយៈវេបសាយទាំង៣ ខាងលើនេះហើយ ប្រសិនជាបងប្អូនចង់តេស្តសមត្ថខ្លួនឯងថាតើអាចចេះស្តាប់ភាសាចិនបានកម្រិតណាដែរ បងប្អូនអាចចុចវេបសាយ Forvo នេះបានព្រោះវេបសាយនេះផ្តោតខ្លាំងជាងគេគឺការបង្ហាត់ត្រចៀកឱ្យឆាប់ស្តាប់បាន ឆាប់យល់ពីការពីសម្លេងជនជាតិដើមផងដែរ។
គួរបញ្ជាក់ថា វេបសាយទាំង៣ និង App ១ខាងលើនេះ ប្រសិនជាបងប្អូនគ្មានពេលទំនេរទៅរៀននៅសាលាផ្ទាល់ទេ បងប្អូនអាចឆ្លៀតរៀនបាន ពីព្រោះមានបង្រៀនច្បាស់ៗដូចជនជាតិដើមអញ្ចឹង នៅក្នុងនោះដែរ ក៏មានវេបសាយល្បីៗជាច្រើនទៀតដែលមានបង្រៀនចិនផងដែរ ដូច្នេះប្រសិនជាបងប្អូនគិតថាមួយណាល្អអាចរៀនពីទីនោះបាន៕


