សម្រុកប.ញ្ចុះតម្លៃមុនចូលឆ្នាំ! ផ្សារទំនើបអ៊ីអន ប្រកាសលក់សម្លៀកបំពាក់ប្រេនៗ ស្បែកជើង នាឡិកា ប.ញ្ចុះតម្លៃកប់
នារី AUTOAPRIL 3 20246.7 K views

ជាដំណឹងដ៏៏រីករាយមួយសម្រាប់ប្រិយមិត្តដែលមានបំណងចង់ទិញនូវសម្លៀកបំពាក់ ស្បែកជើង នាឡិការដៃ គ្រឿងសំអាង សម្ភារៈប្រើប្រាស់ និងការបូបស្អាតៗដែលមានគុណភាពខ្ពស់ជាមួយតម្លៃធូរថ្លៃ ពេលនេះផ្សារទំនើបអ៊ីអន ប្រកាសលក់បញ្ចុះតម្លៃទំនិញប្រេនៗ ម៉ាក់ល្បីៗ រហូតដល់ទៅ៥០%។

៤

យោងតាមផេកផ្លូវការ AEON Retail Cambodia  កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ផ្សារទំនើបអ៊ីអនភ្នំពេញ មានការដាក់លក់ទំនិញបញ្ចុះតម្លៃពិសេសរហូតដល់ ៥០% ទៅលើ សម្លៀកបំពាក់ បុរស នារី កុមារ និងទារក ដែលមានម៉ាកដូចជា Scarlet(ស្គាឡេត), Agenda   (អាចិន្ដា), Chic Avenue(ឆាវ អាវិនញូ), Guys ‘Vision (ហ្កាយ វីហ្សិន), Suave(ស្វេប), J kids(ជេខិដ) និង J baby(ជេប៉េបី) ដែលមានទីតាំងនៅ​ជាន់ផ្ទាល់ដីក្បែរកន្លែងលក់វត្ថុអនុស្សាវរីយ៍។

២

លើសពីនេះ អ៊ីអនក៏មានការបញ្ចុះតម្លៃទៅលើ ស្បែកជើងកីឡា និង សម្លៀកបំពាក់ បុរស-នារី ពីម៉ាក Baoji ( ប៉ាវជី ) និង Skechers  ( ស្កេតឆើ )ផងដែរ ហើយរាល់ការជាវចាប់ពី ៣ ឡើងទៅពីម៉ាក Skechers នឹងទទួលបានការបញ្ជុះតម្លៃ ១៥%បន្ថែមទៀត  ដែលមានទីតាំងនៅជាន់ផ្ទាល់ដីជិតកន្លែងលក់ស៊ូស៊ី។  ហើយអ្វីដែលកាន់តែពិសេសនោះ សម្ភារៈផ្ទះបាយ សម្ភារៈបន្ទាប់គេង  និងទំនិញរាប់រាយមុខទៀត ក៏កំពុងដាក់លក់បញ្ចុះតម្លៃផងដែរ។

៣

គួរជម្រាបផងដែរថា កម្មវិធីប្រម៉ូសិនពិសេសនេះផ្តល់ជូនចាប់ពី ថ្ងៃទី០១ រហូតដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដែលទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអនភ្នំពេញ៕

3

2

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia