ដំណឹងល្អ! រដ្ឋនឹងសាងសង់ផ្លូវថ្មី ១ ខ្សែប្រវែងជិត ១៧០ គីឡូម៉ែត្រតភ្ជាប់តំបន់និងផ្លូវជាតិទាំងនេះ
Bunthoeun Koem•SEPTEMBER 27 2026•22 views

រាជរដ្ឋាភិបាលនឹងធ្វើការសាងសង់ផ្លូវថ្មីមួយខ្សែ ប្រវែងសរុប ១៦៨,២០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥៣(ទឹកផុស) ដល់ផ្លូវជាតិលេខ៣ និងចាប់ពីផ្លូវជាតិលេខ៤(ក្រុងច្បារមន) ដល់កោះខ្សាច់ទន្លា នៃភូមិសាស្ដ្រខេត្ដកណ្ដាល ខណៈបច្ចុប្បន្នក្រុមការងារសាងសង់កំពុងចុះសិក្សាទីតាំង។ នេះបើយោងតាមការចេញផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ជូន។ 

 

ជាក់ស្ដែងកាលពីទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នូ វឌ្ឍនៈ អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង តំណាង ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ និងជានាយកគម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល(Central Regional Road Connectivity Project) បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវក្នុងគម្រោង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមនាយកគម្រោង ឯកឧត្តម លោក លោកស្រី សមាជិក-សមាជិកាគម្រោង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ព្រមទាំងមានការចូលរួមពីលោកស្រី Jaishree Jindel តំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសផងដែរ។

 

បេសកកម្មនេះ ត្រូវបានរៀបចំឡើង ដើម្បីពិនិត្យស្ថានភាពខ្សែផ្លូវដែលមានស្រាប់ និងជាពិសេសតម្រាយផ្លូវថ្មី ដែលក្រុមការងារបច្ចេកទេសបានសិក្សា និងស្នើឡើងក្នុងការពង្វាងទីប្រជុំជន និងតភ្ជាប់ទៅផ្លូវដែលមានស្រាប់ ដែលជាជំហានដ៏ចាំបាច់ក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាពគម្រោងឱ្យស្របនឹងយុទ្ធសាស្រ្តការអភិវឌ្ឍតំបន់ ការលើកកម្ពស់សេដ្ឋកិច្ច-សង្គម និងប្រសិទ្ធភាពនៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព៕

 

821523480 1080185971385863 8512828645874780923 N

815701212 1531952055364860 7314174271141835060 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia