ផ្លូវប្រវែង ១១៦ គីឡូម៉ែត្រតំណាងឲ្យខេត្ដចំនួន ៦ ត្រូវបានបើកសម្ពោធដាក់ឲ្យដំណើរការផ្លូវការ
Bunthoeun KoemNOVEMBER 17 2022142 views

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ១១៦,៦៤ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៣,៤១ គីឡូម៉ែត្រ តម្លៃ ៤៧ ២៣២ ៧៨៤ ដុល្លារអាមេរិក ជានិមិត្តរូបតំណាងឲ្យខេត្តគោលដៅទាំង ៦ គឺខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ របស់គម្រោងកែលម្អផ្លូវជនបទ ជំហាន ២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាដដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

យោងតាមការចុះផ្សាយពីក្រសួងអភិវឌ្ឍន៍ជនបទ កម្មវិធីខាងលើនេះត្រូវបានប្រព្រឹត្ដិនៅភូមិសារ៉ាអណ្ដែត ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួមពីឯកឧត្ដមបណ្ឌិត សភាចាររ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ  និងឯកឧត្ដម វូ គួឈន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

តាមការបញ្ជាក់នៅក្នុងជំហានទី១ សាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co. Ltd. មានផ្លូវសរុបប្រវែង ៧៦.១៧ គីឡូម៉ែត្រ និងបេតុងប្រវែង ៣.២៦ គីឡូម៉ែត្រ។ ដោយឡែកនៅក្នុងជំហានទី២ កាសាងសង់ផ្លូវគឺទទួលបន្ទុកដោយក្រុមហ៊ុន Yunnan Construction and Investment Holding Group Co.,Ltd (YCIH) មានប្រវែងសរុប ៤០.៤៧ គីឡូម៉ែត្រ និងបេតុង ប្រវែង ០.១៥គីឡូម៉ែត្រ៕

អត្ថបទ៖ កឹម ប៊ុនធឿន

315773226 507118611443805 8557375010333214369 N

315908076 507118241443842 7379644583596182305 N

315435341 507118701443796 117857438058216213 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia