មិនមែនលើដី! នាយករដ្ឋមន្ដ្រីថ្មីបញ្ជាក់ថា រដ្ឋកំពុងសិក្សាគម្រោងរថភ្លើង ២ ប្រភេទនៅភ្នំពេញដែលមិនធ្លាប់មានពីមុនមក
Srey NuthSEPTEMBER 25 2023616 views

បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញគឺមានទាំងស្ពានអាកាស និង ផ្លូវក្រោមដី។ ហើយថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សា គម្រោងរថភ្លើងចំនួនពីរ ប​ន្ថែមទៀត មានទាំងក្រោមដីនិងលើអាកាស។ នេះបើយោងតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

381211653 287058250793350 867507550017560584 N

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយ “បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា” នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី២៣ កញ្ញាឆ្នាំ២០២៣ សម្តេចមហាបវរធិបតី បានមានប្រសាសន៍យ៉ាងដូច្នេះថា យើងកំពុងសិក្សាប្រព័ន្ធរទេះភ្លើងនៅលើអាកាស​ និងប្រព័ន្ធក្រោមដី នៅក្នុងទីក្រុងភ្នំពេញព្រោះធ្វើលើដីទៅលែងរួចទៀតហើយផ្ទះពេញហើយ មនុស្សចេះតែកើន យើងមិនអាចហាមប្រជាជនមិនអោយកើតកូនបាននោះទេតាមពិតខ្មែរយើងត្រូវតែកើតកូនអោយបានច្រើន

 

សូមជម្រាបផងដែរថា  កាលពីថ្មីៗកន្លងទៅ រាជរដ្ឋាភិបាលក៏ធ្លាប់លើកឡើងរួចមកហើយទាក់ទងនឹងគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាល ១ ខ្សែដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោក្រុងតាខ្មៅ ដើម្បីសម្រួលដល់ការធ្វើដំណើរនៅពេលអាកាសយានដ្ឋានដ៏ធំនេះបើកដំណើរការផងដែរ៕​

Photo 2023 09 25 11 38 48

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia