ត្រៀមដី! គម្រោងវិនិយោគតម្លៃជាង ២៥០ លានដុល្លារនឹងលេចឡើងនៅខេត្ដ២នេះ
Bunthoeun KoemOCTOBER 17 20258.1 K views

គម្រោងវិនិយោគកសិកម្ម និង កសិ-ឧស្សាហកម្មចំនួន ៣ ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៥០ លានដុល្លារ ត្រៀមលេចរូបរាងឡើងនៅក្នុងខេត្ដក្រចេះ និងខេត្ដតរនគិរី។ ខណៈគម្រោងទាំងនេះអាចបង្កើតការងារបានប្រមាណ ១២ ០០០ កន្លែងឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)។

 

559940246 122143736450823197 1328474081532487754 N

 

ជាក់ស្ដែងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានដឹកនាំកិច្ចប្រជុំបច្ចេកទេស ដើម្បីពិភាក្សាលើយន្តការ និង នីតិវិធីបច្ចេកទេសក្នុងការអនុវត្តគម្រោងវិនិយោគកសិកម្ម និងកសិ-ឧស្សាហកម្មខាងលើនេះផងដែរ។

 

560630669 122143736936823197 2348290646775124141 N

 

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីការរួមចំណែកយ៉ាងសំខាន់ របស់គម្រោងវិនិយោគកសិកម្ម និង កសិ-ឧស្សាហកម្ម ក្នុងការអភិវឌ្ឍភូមិភាគឦសាន ដែលជាប្រភពកំណើនសេដ្ឋកិច្ច ប្រកបដោយសក្តានុពលខ្ពស់ តាមរយៈការលើកកម្ពស់ផលិតភាព និង ការកែច្នៃផលិតផលកសិកម្ម ដែលអាចជួយបង្កើនការនាំចេញរបស់កម្ពុជា និង ទាក់ទាញការវិនិយោគបន្ថែមទៀត ។

 

560139945 122143736804823197 3299340123855627974 N

 

ក្រុមការងារ បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់លើគ្រប់ទិដ្ឋភាព, ជាពិសេស ពាក់ព័ន្ធនឹងការស្នើគម្រោងវិនិយោគ និង អនុលោមភាពជាមួយនឹងបទដ្ឋានគតិយុត្តរបស់កម្ពុជា ដែលមានជាធរមាន ក្នុងគោលដៅសម្របសម្រួល និង ជំរុញសកម្មភាពវិនិយោគផង, ទន្ទឹមនឹងការការពារ និង បង្កើនអត្ថប្រយោជន៍ជូនសង្គម-សេដ្ឋកិច្ចកម្ពុជា ជារួមផង ។

 

សូមជម្រាបជូនថា គម្រោងវិនិយោគទាំង ៣ មានទុនវិនិយោគសរុបប្រមាណជាង ២៥០ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ១២ ០០០ កន្លែង ជូនប្រជាពលរដ្ឋកម្ពុជា នៅពេលដំណើរការពេញលេញ ដោយផ្តោតលើការវិនិយោគក្នុងវិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម ស្របតាមអាទិភាពនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន ៕

 

Newairportprojectin Ratanakkiri

Fn 2025 06 15 14 26 35 10

4 Bf A8 a B4 8 F7 C 4 Ede 9 E9 B 9 Ef E5 D0

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia