បច្ចុប្បន្នខេត្តកំពង់ស្ពឺកំពុងមានភាពរីកច្រើនយ៉ាងខ្លាំងស្ទើរតែគ្រប់វិស័យ ជាគឺពិសេស វិស័យឧស្សាហកម្មតែម្ដង។ ជាក់ស្ដែងគិតត្រឹមរយៈពេលមួយខែពេញនៃខែ ឧសភា នេះខេត្តកំពង់ស្ពឺទទួលបានគម្រោងចំនួន៤ ខណៈគម្រោងចំនួន៣ ទៀតមានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ យ៉ាងណាមិញគ្រោងទាំងក៏បានបង្កើតការងារបានរាប់ពាន់កន្លែងជូនប្អូនប្រជាពរដ្ឋដែលរស់នៅក្នុងខេត្ត-ក្រុងនេះទាំងមូលផងដែរ។
យោងតាមរបាយការណ៍របស់ក្រុមព្រឹក្សាអភិវឌ្ឍកម្ពុជា ហៅកាត់ថាCDC បានឱ្យដឹងថា គម្រោងរោងចក្រទាំង៧ ខាងលើមានទុនសរុបប្រមាណ ៣៦ លានដុល្លារ ត្រូវបានអនុម័តជូនក្រុមហ៊ុនដូចខាងក្រោម៖
១. ក្រុមហ៊ុន NEW HM KNITTING CLOTHING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៣១កន្លែង។
២. ក្រុមហ៊ុន TAI FONG SHOES (CAMBODIA) MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩២៨កន្លែង។
៣. ក្រុមហ៊ុន GENMEI INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៧៦៩កន្លែង។
៤. ក្រុមហ៊ុន SUXINGMAX GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,០៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៨៦កន្លែង។
៥. ក្រុមហ៊ុន Z.S.M GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៣៤០ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៨៨៦កន្លែង។
៦. ក្រុមហ៊ុន XIN LI AN SHOES CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។
៧. ក្រុមហ៊ុន BOLITO GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៣៦កន្លែង៕
អត្ថបទដោយ៖ ឌឿក ស្រីនុត


