ធ្លាប់តែស្ងាត់ ឥឡូវខេត្ដ ៤ អាចនឹងទទួលបានគម្រោងវិនិយោគថ្មីតម្លៃសរុប ៤០០ លានដុល្លារ 
Bunthoeun KoemNOVEMBER 2 20252.6 K views

គម្រោងវិនិយោគចំនួន១១ ក្រោមទុនសរុប ៤០០លានដុល្លារ និងអាចបង្កើតការងារ ៨០០កន្លែង អាចនឹងលេចឡើងនៅក្នុងខេត្ដចំនួន ៤ រួមមាន៖ ខេត្ដក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្ដមណ្ឌលគិរី នៅពេលឆាប់ៗខាងមុខ ខណៈបច្ចុប្បន្នកំពុងស្ថិតក្រោមការពិនិត្យ ដើម្បីទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល។ 

 

571300330 1270145835157369 6598115743960439633 N

 

ជាក់ស្ដែង កាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ២ សម្រាប់គម្រោងវិនិយោគចំនួន ១១ នេះផងដែរ។

 

572779151 1270145831824036 4984077372276592155 N

 

តាមការបញ្ជាក់គម្រោងទាំង១១ នេះ មានៅនៅខេត្តក្រចេះចំនួន ៤ គម្រោងនៅខេត្តស្ទឹងត្រែងចំនួន ១ គម្រោងនៅខេត្តរតនគិរី ចំនួន ៤ គម្រោងនិងនៅខេត្តមណ្ឌលគិរីចំនួន ២ គម្រោង ដែលគ្របដណ្តប់លើវិស័យ និង សកម្មភាពចម្រុះ មានជាអាទិ៍ សកម្មភាពផលិតកម្ម និង ការកែច្នៃកសិកម្ម, ការដាំដុះ និង ការកែច្នៃដំណាំកសិ-ឧស្សាហកម្ម, ការសាងសង់សណ្ឋាគារ-រីសត, ការបង្កើតគ្រឹះស្ថានអប់រំ, ថែទាំសុខភាពឯកជន និង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលក្នុងនោះគម្រោងសាងសង់កំពង់ផែពហុបំណង និង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងអាជីវកម្មពាក់ព័ន្ធ ក្នុងខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ៣៥០ លានដុល្លារអាមេរិក ។

 

Kratie

 

កំពង់ផែពហុបំណងនេះ នឹងក្លាយជាកំពង់ផែពហុបំណងដំបូងរបស់ខេត្តផង និង សម្រាប់ភូមិភាគឦសានផង, ដែលនឹងដើរតួនាទីសំខាន់ក្នុងការបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹក និង ប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលឡូជីស្ទីក សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និង ឧស្សាហកម្ម ក៏ដូចជាការតភ្ជាប់ជាមួយនឹងប្រព័ន្ធឡូជីស្ទីកនៃព្រែកជីកហ្វូណនតេជោ នាពេលអនាគត ។

 

សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានទទួលសំណើគម្រោងវិនិយោគចំនួន ២១ គម្រោង ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ៧០០ លានដុល្លារអាមេរិក ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia