សូមស្វាគមន៍! រដ្ឋត្រៀមដីរួចស្រេចដើម្បីសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មី ទទួលវិនិយោគិនជប៉ុន
Srey NuthSEPTEMBER 25 20231.1 K views

ដើម្បីជាកិច្ចស្វាគមន៍ទៅដល់វិនិយោគិនជប៉ុន ដែលគ្រោងមកបោះទុនវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា  ពេលនេះរាជរដ្ឋាភិបាល ក៏បានត្រៀមរៀបចំដីសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសទទួលការវិនិយោគនេះផងដែរ។

381715266 693705236134009 7635766371188817709 N

យោងតាមការចុះផ្សាយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Mitsubishi ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

 

នៅក្នុងជំនួបខាងលើបានលើកឡើងថា សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹង ឯកឧត្តម Shinzo Abe ធ្លាប់បានរៀបចំបង្កើតឱ្យមានគោលនយោបាយគ្រប់ជ្រុងជ្រោយរវាងជប៉ុននិងកម្ពុជា ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងបន្តជ្រោងអនុវត្តគោលនយោបាយនេះ។

 

ក្រសួងរៀបចំដែនដីបានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអ្នកវិនិយោគជប៉ុនបន្តទៀតមកវិនិយោគនៅកម្ពុជា។ ក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រៀមគិតគូររៀបចំដីសមស្របសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រាប់អ្នកវិនិយោគជប៉ុនបន្ថែមទៀត។

 

ជាមួយគ្នានេះ ក្រសួងក៏បានស្នើដល់ ក្រុមហ៊ុន Mitsubishi ត្រូវមានការសម្រេចចិត្ត និងរៀបចំសំណើវិនិយោគច្បាស់លាស់ដើម្បីក្រសួងអាចផ្តល់ការសម្របសម្រួលជូនប្រកបដោយប្រសិទ្ធភាព៕

 

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia