CDC អនុម័តបង្កើតគម្រោងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៧ នៅរាជធានី-ខេត្ដ ៣ នេះ
Bunthoeun KoemJULY 14 20261.2 K views

នៅឆមាសទី ១ ឆ្នាំ ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗចំនួន ៧ មានទីតាំងស្ថិតនៅក្នុងរាជធានី-ខេត្ដចំនួន ៣។ ដោយគម្រោងថ្មីនេះមានម្លៃសរុបចំនួន ៨៣៧ លានដុល្លារ និងអាចបង្កើតឱកាសការងារបានចំនួន ៤ ២០៣ កន្លែងជូនដល់ពលរដ្ឋនៅក្នុងតំបន់ផងដែរ។


យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០២៦ ​រាជធានី-ខេត្ដ ដែលទទួលបានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីទាំងនោះរួមមាន៖


 
១. ខេត្ដកំពង់ស្ពឺ៖ ទទួលបាន ៣ តំបន់
២. រាជធានីភ្នំពេញ៖ ទទួលបាន ២ តំបន់
៣. ខេត្ដកំពត៖ ទទួលបាន ២ តំបន់។
 

សូមជម្រាបថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត មានចំនួន២៧៦ មានទុនវិនិយោគសរុបប្រមាណ៤,៧ ប៊ីលានដុល្លារ នឹងអាចបង្កើតការងារបានប្រមាណ១៦០ពាន់កន្លែងជូនពលរដ្ឋក្នុងតំបន់ផងដែរ។


 
ក្នុងចំណោមគម្រោងវិនិយោគទាំង២៧៦ មានគម្រោងវិនិយោគចំនួន១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ ៤.៤ ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជាង ១២០ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលក្នុងនោះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០៥, គម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសចំនួន៧, និងគម្រោងវិនិយោគនៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៩។


 
ដោយឡែក គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីរដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត មានចំនួន៩៥ ក្នុងទំហំមុនវិនិយោគប្រមាណ ២៩១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៥ពាន់កន្លែង៕

 

745830920 998401492987557 1971376864074037818 N (1)745830920 998401492987557 1971376864074037818 N (1)

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia