បុរី ប៉េង ហួត ពិតជាអស្ចា្យមែន! ម្ស៊ិលម៉ិញបុកគ្រឹះគម្រោងថ្មី 2 ថ្ងៃនេះបុកគ្រឹះគម្រោងថ្មីថែមមួយទៀត
Bunthoeun KoemJANUARY 31 2026

នៅព្រឹកថ្ងៃទី 31 ខែមករា ឆ្នាំ 2026 នេះបុរី ប៉េង ហួត បានធ្វើពិធីបុកគ្រឹះបញ្ចុះបឋមសិលាគម្រោងថ្មីថែម 1 ទៀតក្នុងតំបន់ 60 គឺគម្រោង ភូមិមរកត២ បន្ទាប់ពីបានធ្វើពិធីបុកគ្រឹះបញ្ចុះបឋមសិលាគម្រោងថ្មីចំនួន 2 នៅតំបន់បឹងស្នោ ខណ្ឌច្បារអំពៅកាលពីម្សិលម៉ិញដែលឈ្មោះថា គម្រោង ភូមិនិម្មិត និង ភូមិព្រែកអម្រឹត។

 

624545210 122167557506765417 6873140776910920773 N

 

បុរី ប៉េង ហួត បានសម្រេចចិត្តអភិវឌ្ឍ គម្រោង ភូមិមរកត២ នេះ បន្ថែមបន្ទាប់ពីបានជោគជ័យយ៉ាងខ្លាំងក្នុងការលក់ផ្ទះក្នុងគម្រោង ភូមិមរកត១ ស្ទើរតែអស់ 100% ទៅហើយត្រឹមតែរយៈពេលជិត 1 ឆ្នាំប៉ុណ្ណោះ។ ដោយសារមើលឃើញពីតម្រូវការ និងភាពជឿជាក់របស់អតិថិជនមកលើក្រុមហ៊ុន ដូចនេះទើបបុរី ប៉េង ហួត សម្រេចចិត្តចាប់ផ្ដើមគម្រោងថ្មីនេះបន្តទៀតក្នុងដើមឆ្នាំ 2026 នេះ។

 

គម្រោង ភូមិមរកត២ នេះនឹងធ្វើឱ្យតំបន់ 60 ម៉ែត្រ មានសក្ដានុពលសេដ្ឋកិច្ចកាន់តែខ្លាំងឡើងមួយកម្រិតទៀត បន្ទាប់ឃើញថាតំបន់នេះមានសន្ទុះការអភិវឌ្ឍយ៉ាងឆាប់រហ័សចាប់តាំងពីព្រលានយន្តហោះថ្មីបានចាប់ផ្ដើមបើកដំណើរការមក។

 

ដូចនេះសម្រាប់អតិថិជនរបស់បុរី ប៉េង ហួត ដែលកំពុងរង់ចាំឱកាសវិនិយោគ ឬកំពុងតែចង់រស់នៅជាមួយម៉ូតផ្ទះថ្មីៗ ចុងក្រោយ អាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ 016/017 59 6789 ឬមកកាន់ការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត ដែលស្ថិតនៅជិតលោកអ្នកបំផុត។

 

623378631 122167558118765417 8061612210144945913 N

624833057 122167557398765417 266671371276881285 N

622807987 122167557578765417 8876148053008086990 N

624415246 122167557980765417 415742272840697125 N

625124181 122167557614765417 240462136140856339 N

622864603 122167557866765417 3951949279087284199 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia