ចេញហើយ! នេះជាតម្លៃប្រេងសាំងថ្មី ដែលរដ្ឋកំណត់ឲ្យដាក់លក់ចាប់ពីថ្ងៃទី១៥ ខែមេសា នេះទៅ
Bunthoeun KoemAPRIL 14 202613.9 K views

ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ទៅ ក្រសួងពាណិជ្ជកម្មបានកំណត់ឲ្យដាក់លក់ប្រេងសាំងធម្មតា (Gasoline 92) តម្លៃ ៥ ១០០ រៀលក្នុង ១ លីត្រ និងប្រេងម៉ាស៊ូត (Gasoil 10ppm) តម្លៃ ៦ ៤០០ រៀល រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងនៅមុននេះបន្ដិច។

 

បើប្រៀបធៀបតម្លៃចាស់ដែលក្រសួងពាណិជ្ជកម្មបានកំណត់ឲ្យដាក់លក់កាលពីថ្ងៃទី១០ ខែមេសា កន្លងទៅបានឲ្យឃើញថា តម្លៃសាំងធម្មតាថយចុះ ១០០ រៀលក្នុង ១ លីត្រ (តម្លៃចាស់ ៥២០០ រៀលក្នុង ១ លីត្រ)។ សម្រាប់ប្រេងម៉ាស៊ូតវិញគឺថយចុះ ៥០០ រៀលក្នុង ១ លីត្រ (តម្លៃចាស់ ៦ ៩០០ រៀលក្នុង ១ លីត្រ)។ 

 

យ៉ាងណាក្ដី ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងសម្រាលបន្ទុកដល់អាជីវករចែកចាយប្រេងឥន្ធនៈនៅកម្ពុជា រាជរដ្ឋាភិបាលបានគោលការណ៍សំខាន់ដូចខាងក្រោម៖

 

១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារក្នុង ១ លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ

២. បន្តបញ្ចុះ ១សេនដុល្លារក្នុង ១ លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារក្នុង ១ បារ៉ែល

៣. ពន្ធគយ ០ (សូន្យ) ដុល្លារ

៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះ អាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។

 

670556234 1356983416459477 225737321848691316 N

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia