មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថាបច្ចុប្បន្នរាជរដ្ឋភិបាលបាននឹងកំពុងសិក្សាគម្រោងរថភ្លើងទំនើបចំនួន៤ ដើម្បីសាងសង់នៅកម្ពុជា។ ហើយប្រសិនបើគម្រោងទាំងនេះចេញរូបរាង នឹងចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងទីប្រជុំជននានាក្នុងប្រទេសកម្ពុជាផងដែរ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន។ នៅក្នុងកម្មវិធីជំនួបពិភាក្សាការងារជាមួយនិងក្រុមហ៊ុន Doppelmayr Group ដឹកនាំដោយលោក Martin Ladner អ្នកគ្រប់គ្រងប្រចាំតំបន់កាលពីថ្ងៃទីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។
មន្ដ្រីជាន់ខ្ពស់ក្រសួងសាធារណការ បញ្ជាក់ថាគម្រោងរថភ្លើងទំនើប ៤ ប្រភេទកំពុងសិក្សាសម្រាប់ការសាងសង់