ឧកញ៉ា ៤ រូប ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»
Bunthoeun KoemMAY 29 202442.7 K views

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ដល់ឧកញ៉ាចំនួន ៤ រូប។ បើយោងតាមការដកស្រង់ពីសមាគមឧកញ៉ាកម្ពុជា ឧកញ៉ា ដែលត្រូវបានផ្ដល់គោរមងារថ្មីនេះរួមមាន៖

១. ឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេងបូរិន គ្រុប និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា ត្រូវបានផ្ដល់គោរមងារជាអ្នកឧកញ៉ា។ ការត្រាស់បង្គាប់ផ្តល់គោរមងារថ្មីនេះ បានធ្វើឡើងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

445389113 419322790991678 8930611883943305772 N

២. ឧកញ៉ា លឹម ហេង សមាជិកសកម្ម នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានផ្ដល់គោរមងារជាអ្នកឧកញ៉ា។ ការត្រាស់បង្គាប់ផ្តល់គោរមងារថ្មីនេះ បានធ្វើឡើងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

445379788 424329790490978 1070831085682975278 N

៣. ឧកញ៉ា វង្សី ពុទ្ធិសេដ្ឋ CEO ក្រុមហ៊ុន V Syndicate Co., Ltd និងជាសមាជិកទ្រទ្រង់ នៃសមាគមឧកញ៉ាកម្ពុជាត្រូវបានផ្ដល់គោរងារជាអ្នកឧកញ៉ា។ ការត្រាស់បង្គាប់ផ្តល់គោរមងារថ្មីនេះ បានធ្វើឡើងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

447023018 424322393825051 5034984687980337033 N

៤. ឧកញ៉ា លឹម ឃីហុង សមាជិកទ្រទ្រង់ នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារជាអ្នកឧកញ៉ា។ ចំពោះការត្រាស់បង្គាប់ផ្តល់គោរមងារថ្មីនេះ បានធ្វើឡើងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤៕

445356303 424351350488822 1392975789296981243 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia