សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងត្រូវផ្លាស់ប្ដូរទីតាំងចាស់បច្ចុប្បន្ន ទៅកាន់ទីតាំងថ្មីនៅក្នុងអំឡុងខែមិថុនាខាងមុននេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ។
តាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹង ទីតាំងថ្មីនៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងផ្លាស់ប្ដូរទៅអគារសាលាយុត្ដិធម៌ ដែលស្ថិតនៅលើដីឡូត៌លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ តទៅ។
សូមជម្រាបផងដែរ ទីតាំងចាស់បច្ចុប្បន្ននៃសាលាដំបូងរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅអគារ ២៥ ផ្លូវលេខ ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ៕