ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្ដរជាតិតេជោក្រុងតាខ្មៅតម្លៃ ១.៥ ពាន់លាន$ បញ្ជាក់ពីពេលវេលាបើកដំណើរការ
Bunthoeun KoemJUNE 30 2023497 views

ក្រោយបើកការដ្ឋានសាងសង់រយៈពេលជាច្រើនឆ្នាំ អាកាសយាន្ដដ្ឋានអន្ដរជាតិតេជោក្រុងតាខ្មៅ នឹងត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៥ ខាងមុខ ខណៈបច្ចុប្បន្នគម្រោងនេះសម្រេចបាន ៥០ ភាគរយ។ នេះបើយោងតាមការលើកឡើងពីលោក Charles Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) ដែលជាក្រុមហ៊ុនទទួលការសាងសង់គម្រោងអាកាសយន្ដដ្ឋានដ៏ធំនេះ។

តាមការបញ្ជាក់ពីលោក Charles Vann កាលពីពេលថ្មីៗកន្លងទៅនេះបានឲ្យដឹងយ៉ាងដូច្នេះថា “​បច្ចុប្បន្ន​នេះ​យើង​បាន​បញ្ចប់​ការ​សាងសង់​បាន ៥០ ភាគរយ​ហើយ ហើយ​យើង​កំពុង​បន្ត​និង​តាមដាន​ពី​របៀប​ដាក់​ឲ្យ​ដំណើរការ​ព្រលាន​យន្តហោះ​នៅ​ដើម​ឆ្នាំ ២០២៥”

សូមជម្រាបថា ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ ព្រលានយន្ដអន្ដរជាតិតេជោក្រុងតាខ្មៅលើផ្ទៃដីសរុប ២៦០០០ ហិកតាមានទីតាំងនៅខេត្ដកណ្ដាល និងខេត្ដតាកែវ។

ចំពោះការងារសាងសង់វិញ ព្រលាននេះត្រូវបានបែងចែកជា ៣ ដំណាក់កាល ដោយដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិ (មិនគិតបញ្ចូលតម្លៃដី) អាចនឹងទទួលបានភ្ញៀវទេសចរ ១៣លាននាក់ក្នុង១ឆ្នាំ។ ចំពោះដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង១ឆ្នាំ៕

319df200 4b4b 467c B746 9f4d9a0bcadd

0ded15a7 Dfb2 4313 8185 9eb26e2b11ae

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia