មន្ទីរពេទ្យថ្មីតម្លៃ ៧៦ លានដុល្លារ នឹងលេចរូបរាងឡើងនៅក្នុងទីតាំងមួយនេះ
Bunthoeun KoemNOVEMBER 9 202511.6 K views

មន្ទីរពេទ្យថ្មីមួយទៀត ដែលមានទុនវិនិយោគសរុបប្រមាណ ៧៦ លានដុល្លារ នឹងលេចរូបរាងឡើងនៅនៅក្បាលដីលេខ ៨២០ មហាវិថីសម្ដេច ហ៊ុន សែន ភូមិតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ ខណៈគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តកាលពីអំឡុងតុលា ឆ្នាំ២០២៥ កន្លងទៅ។ 

580656232 1301352038689726 8764406563802927851 N

តាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដដែលបានឲ្យដឹងទៀតថា គម្រោងមន្ទីរពេទ្យថ្មីនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន VR CHAKTOMUK INTERNATIONAL HOSPITAL CO.,LTD មានគ្រែសម្រាប់ព្យាបាលអ្នកជំងឺសរុបចំនួន ២២១ គ្រែ។ ហើយនៅពេលបើកដំណើរការមន្ទីរពេទ្យថ្មីនេះក៏នឹងបង្កើតឱកាសការងារបានចំនួន ៧៤១ កន្លងផងដែរ។

 

581016467 1301350968689833 6436892566852739521 N

 

សូមជម្រាបផងដែរថា នៅក្នុងខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន២៩គម្រោង ក្នុងទំហំមុនវិនិយោគសរុបប្រមាណ ១,៤ ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ២៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៨គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១គម្រោង៕

 

576964769 1298209455670651 2450520633566338954 N

576849049 1298209459003984 1115557094749032199 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia