ទើបចេញក្ដៅៗ! នេះជាចំណុចពិសេសៗ ដែលបំពាក់លើម៉ូតូ Honda Dream ស៊េរីថ្មីឆ្នាំ២០២៥
Bunthoeun KoemSEPTEMBER 12 2024787 views

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Honda បានសម្ពោធជាផ្លូវការនូវម៉ូតូ Honda Dream ស៊េរីឆ្នាំ 2025 ដែលមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងចែកចាយទូទាំងប្រទេស និងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។ ដូច្នេះតើម៉ូតូ Honda Dream ដែលទើបនឹងចេញថ្មីក្ដៅៗនេះមានបំពាក់នូវចំណុចពិសេសអ្វីខ្លះ?

 

Photo 2024 09 12 21 06 52

 

តាមការបញ្ជាក់ពីខាងក្រុមហ៊ុន សម្រាប់ Honda Dream 2025 នេះគឺមានកម្លាំង 125cc និងមានបំពាក់នូវប៉ិចសាំង PGM-FI ដែលជាបច្ចេកវិទ្យារបស់ Honda ដែលផ្ដល់នូវថាមពលម៉ាស៊ីនស្ទុះខ្លាំង និងជួយសន្សំសំចៃប្រេងឥន្ធនៈបានយ៉ាងល្អ។ជាពិសេសបានច្របាច់បញ្ចូលគ្នានូវប្រណិតភាព និងអនុភាព​ របស់ Honda ស៊េរីថ្មី។

 

Photo 2024 09 12 21 04 25 (2)

 

ក្នុងនោះសម្រាប់តែមគឺបានរចនាថ្មី បញ្ចូលគ្នាដោយធាតុផ្សំដ៏មានតម្លៃ មាស ផ្លាកទីន និងចំណិចពេជ្របែប ៣ ជ្រុង ខណៈតែមផ្នែកខាងមុខគឺរចនាថ្មីកាន់តែទាក់ទាញ។ រីឯកុងទ័រក៏ត្រូវបានរចនាថ្មី ចំណែកចង្កៀងមុខ LED ត្រូវបានបំពាក់ថ្មីជាពិសេសដោយប្រភេទ LED ជំនាន់ចុងក្រោយ។ ចំពោះផ្លាកកខាងមុខវិញក៏ត្រូវបានរចនាថ្មី ដោយផ្គុំចំណិតពេជ្រ ៣ ជ្រុងខាងក្នុងភ្លឺចែងចាំង។

 

459416203 924853116355739 7965095449816744343 N

 

សម្រាប់ស៊ីមាំងថ្មីមានបំពាក់និមិត្ដសញ្ញា Dream ក្រូម៉េរលើបរលោងភ្លឺចែងចាំងបន្ថែមភាពទាក់ទាញគ្រប់ជ្រុងជ្រោយ។​ ខណៈម៉ានូ​វេន ឈ្នាន់ហ្វ្រាំង ចង្កឹះលេខ គឺស្រោមដោយក្រូម៉េរទាំងអស់ផងដែរ។ ហើយម៉ូតូស៊េរីថ្មីនេះដែរគឺមាន ៣ ពណ៌ ដោយក្នុងនោះមាន ពណ៌ខ្មៅ ពណ៌ទឹកប៉ិច និងពណ៌ក្រហម៕

 

459420949 924853103022407 6476177919313283053 N

Photo 2024 09 12 21 48 47

Photo 2024 09 12 21 04 25 (3)

Photo 2024 09 12 21 04 25

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia