ហុងដា Dream 2023 ផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង ខណៈគ្រឿងបង្គុំសំខាន់ៗ ៣ នេះផ្លាស់ប្ដូរខ្លាំងបំផុត
ធី ស្រីល័ក្ខNOVEMBER 1 2022882 views

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះម៉ូតូ Honda DREAM ឆ្នាំ២០២៣ ទើបតែបង្ហាញខ្លួនថ្មីៗ ដោយភ្ជាប់ជាមួយនឹងពាក្យ All-New DREAM ដែលបញ្ជាក់ពីស្លាកសញ្ញា logo និងរំលិច ទៅដោយតែមពណ៌មាស ដែលមើលទៅទាក់ភ្នែកខ្លាំង និងបង្ហាញពីភាពថ្លៃថ្នូររបស់មនុស្សជំនាន់ថ្មី ។

ម៉ូតូ Honda DREAM នេះដែរ គឺមកជាមួយកម្លាំងម៉ាស៊ីនដដែល ១២៥សេសេ ប៉ុន្តែតែមនៅខាងមុខ និងខាងក្រោយមានការផ្លាស់ប្តូរច្រើន ចំណែកឯកុងទ័រក៏មើលទៅស្អាតជាងមុន និងមានភាពលិចធ្លោឆ្នូតពណ៌មាសផងដែរ។

ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើលសម្រាប់ Honda Dream 2023 នេះគឺផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ខណៈនេះជាគ្រឿងបង្គុំសំខាន់ៗ៣ ដែលផ្លាស់ប្តូរខ្លាំងបំផុត សម្រាប់អ្នកចង់ទិញម៉ូតូថ្មីនេះត្រូវដឹង៖

១. Honda Dream 2023 បំពាក់នូអំពូល LED ជំនាន់ចុងក្រោយ

២. Honda Dream 2023 បំពាក់ដោយម៉ាស៊ីនថ្មី PGM-FI

៣. Honda Dream 2023 មានការរចនាតែមថ្មីទាំងស្រុង

313981336 5641656945915541 581811442709999234 N

សូមរំលឹកថា អស់រយៈពេលជាយូរមកហើយដែល Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។ ការវិវត្តន៏នៃ All New Honda Dream មកដល់ថ្ងៃនេះ គឺជាព្រឹត្តិការណ៏ដ៏ សំខាន់ដែលអ្នកគ្រប់គ្នាទន្ទឹងរង់ចាំ ក្នុងរយៈពេល២ទសវត្សរ៏មកនេះ៕

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia