ខែថ្មីសាំងធ្លាក់ថ្លៃ! មកដឹងពីតម្លៃប្រេងសាំងថ្មី ដែលក្រសួងប្រកាសឱ្យលក់បញ្ចុះតម្លៃទាំងសាំងនិងម៉ាស៊ូត
ធី ស្រីល័ក្ខMARCH 1 20249 K views

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម មុននេះបន្តិចបានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នឹងត្រូវលក់នៅក្នុងតម្លៃ ៤.៣០០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា Gasoline 92  និង ៤,២០០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 50ppm។

 

បើប្រៀបធៀបទៅនឹងតម្លៃប្រេងសាំងសប្តាហ៍ចាស់ ឃើញថាតម្លៃប្រេងសាំងចុះថ្លៃ ចំនួន ០,៥០រៀល ចំណែកម៉ាស៊ូតវិញគឺឡើងថ្លៃ ១០០រៀល  ខណៈដែលតម្លៃប្រេងសាំងចាស់មានតម្លៃ ៤.៣៥០រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៤,៣០០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

២៩៣០

គូសបញ្ជាក់ផងដែរថា បើផ្អែកតាមតម្លៃនៅលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៤ គឺត្រូវលក់ក្នុងតម្លៃ ៤,៥៦៤ រៀល/លីត្រ សម្រាប់សាំងធម្មតា Gasoline 92   និងតម្លៃ ៤,៤៦៤ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូតGasoil 50ppm។ ប៉ុន្តែដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រឹងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥សេនដុល្លារ/លីត្រ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia