អបអរសាទរ ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង និងខេត្ដស្វាយរៀង ខណៈខេត្ដទាំងពីរនេះ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីតម្លៃសរុបជាង ១០ លានដុល្លារ និងអាចបង្កើតឱកាសការងារជាច្រើនកន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្រុមហ៊ុនទាំងពីរនោះរួមមាន៖
១. ក្រុមហ៊ុន KUKI SUPERME KITCHENWARE (CAMBODIA) CO., LTD, វិនិយោគបង្កើតរោងចក្រផលិតសម្ភារបរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិចំការ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ ដោយគម្រោងនេះត្រូវបានវិនិយោគទុនសរុប ៦ លានដុល្លារ និងអាចបង្កើតឱការងារចំនួន ៤៩៧ កន្លែង។
២. ក្រុមហ៊ុន ហេងសេង អាត អេន ក្រាហ្វ (ខេបូឌា) ឯ.ក វិនិយោគបង្កើតរោងចក្រផលិតសម្ភារបរិក្ខារគ្រប់ប្រភេទសម្រាប់តុបតែងដើមណូអែល ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ក្នុងទំហំទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥៧កន្លែង៕





