កំពង់ស្ពឺគឺជាខេត្ដដ៏មានសក្ដានុពល និងទាក់ទាញយ៉ាងខ្លាំងសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក។ ជាក់ស្ដែងនៅថ្មីៗនេះ ខេត្ដកំពង់ស្ពឺក៏ទើបទទួលបានគម្រោងវិនិយោគថ្មីតម្លៃ ១៤.១ លានដុល្លារ ដែលជារោងចក្រផលិតក្រដាសកាតុង។ នេះបើយោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា។
ប្រភពដដែលបានបញ្ជាក់ រោងចក្រថ្មីនេះ មានទីតាំងស្ថិតនៅភូមិច្រកបានសុខ ឃុំខ្ចុំក្រាំង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ ហើយនៅពេលបើកដំណើរការគម្រោងនេះក៏នឹងផ្ដល់ឱកាសការងារបានចំនួន ២៧២ នាក់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។
ក្នុងរយៈពេល៨ខែ នៃ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧.២ ពាន់លានដុល្លារ។ ក្នុងនោះខេត្ដកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគសរុប ១១៧ គម្រោង៕