អបអរសាទរ! រោងចក្រថ្មីតម្លៃជាង ៣លានដុល្លារ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខេត្តសំណាង១នេះ
ធី ស្រីល័ក្ខDECEMBER 23 2025906 views

នៅក្នុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគថ្មីជាច្រើន។ ដោយនៅក្នុងនោះក៏មានគម្រោងសាងសង់រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារគ្រប់ប្រភេទសម្រាប់តុបតែងដើមណូអែល ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ក្នុងទំហំទុនវិនិយោគប្រមាណជាង ៣លានដុល្លារអាម៉េរិកនៅក្នុងខេត្តស្វាយរៀង។

១

យោងតាមការចុះផ្សាយដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ការបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារគ្រប់ប្រភេទសម្រាប់តុបតែងដើមណូអែល ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ក្នុងទំហំទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាម៉េរិកនៅក្នុងខេត្តស្វាយរៀង និងអាចបង្កើតការងារបានចំនួន ១៥៧កន្លែង។

២

គូសបញ្ជាក់ថា នៅក្នុងរយៈពេល ១១ ខែក្នុងឆ្នាំ២០២៥ កន្លងទៅនេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចចុះ បញ្ជី គម្រោងវិនិយោគចំនួន ៦០៩ ដែលមានទុនវិនិយោគសរុបចំនួន ៩.៥ ពាន់លានដុល្លារ និងអាច បង្កើតឱកាសការងារបាន ចំនួន ៤២៦ ០០០ ដុល្លារ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia