ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនចាប់ផ្តើមប្រមូលហើយ ខណៈម្ចាស់ឡានថ្មីអាចបង់បានដោយភ្ជាប់ឯកសារសំខាន់ៗទាំងនេះ
ធី ស្រីល័ក្ខOCTOBER 20 2025136 views

នៅចុងខែវិច្ឆិកា នេះការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនយាន ជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២៥ នឹងត្រូវផុតកំណត់ហើយ ដូច្នេះសូមម្ចាស់យានយន្តទាំងអស់មេត្តាជ្រាបជាដំណឹង។ ដោយឡែកចំពោះការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូនលើកដំបូង ម្ចាស់កម្មសិទ្ធិឬអ្នកតំណាងត្រូវ បំពេញព័ត៌មានទៅតាមទម្រង់ដែលរដ្ឋបាលសារពើពន្ធបានកំណត់ និងត្រូវមានឯកសារតាមប្រភេទយានយន្ត ដូចខាងក្រោម៖

 

.រថយន្តទេសចរណ៍៖

·       ច្បាប់ដើមនៃបណ្ណសម្គាល់យានជំនិះ

·       អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន ឬលិខិតឆ្លងដែនរបស់ម្ចាស់កម្មសិទ្ធិ និង

·       វិញ្ញាបនបត្រចុះបញ្ជីពន្ធដារចំពោះនីតិបុគ្គល។

 

. រថយន្តដឹកទំនិញ ឬរថយន្តដឹកអ្នកដំណើរ ឬជលយានយន្ត៖

·       ច្បាប់ដើមនៃបណ្ណសម្គាល់យានជំនិះ

·       អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន ឬលិខិតឆ្លងដែនរបស់ម្ចាស់កម្មសិទ្ធិ

·       ច្បាប់ដើមនៃវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន និង

·       វិញ្ញាបនបត្រចុះបញ្ជីពន្ធដារចំពោះនីតិបុគ្គល។

 

.យានយន្តកែច្នៃក្នុងស្រុក៖

·       អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន ឬលិខិតឆ្លងដែនរបស់ម្ចាស់កម្មសិទ្ធិ

·       ច្បាប់ដើមនៃលិខិតបញ្ជាក់ការប្រើប្រាស់យានជំនិះចេញដោយឃុំ សង្កាត់ និង

·       វិញ្ញាបនបត្រចុះបញ្ជីពន្ធដារចំពោះនីតិបុគ្គល។

ដោយឡែកម្ចាស់កម្មសិទ្ធិឬអ្នកតំណាង ដែលបានចុះបញ្ជីនិងប្រកាសនិងបង់ប្រាក់ពន្ធរួចម្តងហើយ អាចបង់ប្រាក់ពន្ធលើមធ្យោបាយ ដោយឡែកម្ចាស់កម្មសិទ្ធិឫអ្នកតំណាង ដឹកជញ្ជូននៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានសាខានៅទូទាំងប្រទេស ឬនៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ដោយគ្រាន់តែមានឯកសារណាមួយក្នុងចំណោមឯកសារដូចខាងក្រោម៖

·       បណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬ

·       បណ្ណសម្គាល់យានជំនិះ ឬ

·       បង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬ

·       លតាបត្របង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំចាស់។

គួរបញ្ជាក់ថា កាន់តែងាយស្រួលជាងនេះទៀត លោកអ្នកអាចប្រើប្រាស់កម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ដើម្បីបង់ពន្ធលើមធ្យោបាយ ដឹកជញ្ជូនបាន ហើយអ្វីកាន់តែពិសេសបន្ថែមទៀតបន្ទាប់ពីធ្វើការបង់ប្រាក់ពន្ធរួចភ្នាក់ងាររបស់អគ្គនាយកដ្ឋានពន្ធដារនឹងដឹកជញ្ជូនលតាបត្រ ដល់ទីតាំងរបស់លោកអ្នកផងដែរ៕

១៣១៤

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia