នៅសល់ប្រមាណ ២ ខែទៀតប៉ុណ្ណោះឆ្នាំថ្មី២០២៦ នឹងឈានចូលមកដល់ហើយ។ ជាមួយគ្នានេះដែរ ថ្មីៗនេះរាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យស្ដីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្មី២០២៦ នេះផងដែរ។ យោងតាមអនុក្រឹត្យដែលចេញដោយរាជរដ្ឋាភិបាលសម្រាប់ថ្ងៃឈប់សម្រាកមានដូចខាងក្រោម៖
- ថ្ងៃទី១ មករា ទិវាចូលឆ្នាំសកល សម្រាក ១ថ្ងៃ
- ថ្ងៃទី៧ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក ១ថ្ងៃ
- ថ្ងៃទី៨ មីនា ទិវាអន្តរជាតិនារី សម្រាក ១ថ្ងៃ
- ថ្ងៃទី១៤-១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក សម្រាក ៣ថ្ងៃ
- ថ្ងៃទី១ ឧសភា ទិវាពលកម្មអន្តរជាតិ និងពិធីបុណ្យវិសាខបូជា សម្រាក ១ថ្ងៃ
- ថ្ងៃទី៥ ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាក ១ថ្ងៃ
- ថ្ងៃទី១៨ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្រាក ១ថ្ងៃ
- ថ្ងៃទី១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរសម្រាក ១ថ្ងៃ
- ថ្ងៃទី២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញសម្រាក ១ថ្ងៃ
- ថ្ងៃទី១០-១១-១២ តុលា ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក ៣ថ្ងៃ
- ថ្ងៃទី១៥ តុលា ទិវាប្រារព្ធពីធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្រាក ១ថ្ងៃ
- ថ្ងៃទី២៩ តុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្រាក ១ថ្ងៃ
-ថ្ងៃទី៩ វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ សម្រាក ១ថ្ងៃ
- ថ្ងៃទី២៣-២៤-២៥ វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក ៣ថ្ងៃ
- ថ្ងៃទី២៩ ធ្នូ ទិវាសន្តិភាពនៅកម្ពុជា សម្រាក ១ថ្ងៃ៕




