ដំណឹងល្អ! រាជរដ្ឋាភិបាល ចុះហត្ថលេខាជាមួយក្រុមហ៊ុនជប៉ុន សាងសង់ស្ពានថ្មី ១ ខ្សែ
Bunthoeun KoemMAY 8 20266.5 K views

នៅទី៨ ខែឧសភា ឆ្នាំ២០២៦ អង្គភាពគ្រប់គ្រងគម្រោងស្ពានកោះខ្សាច់ទន្លា (KTB) បានចុះហត្ថលេខាលើកិច្ចសន្យា ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន CHODAI Co., LTD (JAPAN) របស់ប្រទេសជប៉ុនដើម្បីអនុវត្ដការសាងសង់។ ខណៈពិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាប ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងតំណាងក្រុមហ៊ុន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ក្រសួងពាក់ព័ន្ធ និងមន្រ្តីរាជការជាច្រើនរូប។

 

7

 

ពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាប្រឹក្សាយោបល់សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព (FS) ការរចនាប្លង់បច្ចេកទេសលម្អិត (DEDs) និងការត្រួតពិនិត្យការសាងសង់ (CS) រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសដឹកនាំដោយ CHODAI CO., LTD (ប្រទេសជប៉ុន) សម្រាប់គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា (KTB)

 

691928924 1291186009859057 3852030983499924006 N

 

គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា មានប្រវែងប្រមាណ ២៨០ម៉ែត្រ និងសាងសង់ផ្លូវតភ្ជាប់ពី ក្បាលស្ពាន ប្រវែងប្រមាណ ២៧៦ម៉ែត្រ។ គម្រោងនេះមានសារៈសំខាន់ក្នុងការឆ្លងកាត់ទន្លេបាសាក់ ដើម្បីតភ្ជាប់កោះខ្សាច់ទន្លា ទៅកាន់ផ្លូវជាតិលេខ២១ សំដៅលើកកម្ពស់បណ្តាញដឹកជញ្ជូន និងភស្តុភារកម្មកសិកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។

 

691028030 1291186069859051 6347374922543722069 N

 

គម្រោងនេះនឹងតភ្ជាប់ បង្កើនជម្រើសនៃការប្រើប្រាស់ ប្រភេទមធ្យោបាយដឹកជញ្ជូនបានគ្រប់រដូវកាល ទាំងរដូវប្រាំងនិងរដូវវស្សា ដែលជួយកាត់បន្ថយ ថ្លៃដឹកជញ្ជូន (ជាពិសេសការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ) ធ្វើឱ្យប្រសើរឡើងនូវ កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ ដោយរួមចំណែកដល់ការអភិវឌ្ឍកោះខ្សាច់ទន្លានេះ ឱ្យក្លាយជា មជ្ឈមណ្ឌលកសិកម្ម និងផលិតផលិតផលកសិកម្ម, និងផ្តល់នូវមធ្យោបាយដឹកជញ្ជូនដ៏មាន សុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនទៅនិងមក ពីកោះខ្សាច់ទន្លាទៅកាន់ទីក្រុង ភ្នំពេញ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia