ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះបើកការដ្ឋានសាងសង់ហើយ តើពេលណាពលរដ្ឋអាចប្រើប្រាស់បាន?
Bunthoeun KoemJANUARY 2 2023284 views

ក្រោយរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្ដក្រចេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នេះ ។ ដោយនៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្រោយការដ្ឋានចាប់ផ្ដើមដំណើរការ តើស្ពានថ្មីនេះនឹងសាងសង់រួចរាល់នៅពេលណា ដើម្បីអាចឲ្យប្រជាពលរដ្ឋប្រើប្រាស់បាន?

យោងតាមការការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គខេត្ដក្រចេះនេះ នឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៦ ពោលការសាងសង់ចំណាយពេលចំនួន ៤២ ខែ រាប់ពីថ្ងៃបើកការដ្ឋាននេះតទៅ។

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គនេះមានប្រវែង ១.៧៦១ ម៉ែត្រ ត្រើយខាងកើត មានទីតាំងស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ក្រៅពីស្ពានរាជរដ្ឋាភិបាលក៏បានសាងសង់ផ្លូវតភ្ជាប់មប្រវែង ៣១,៦៩គីឡូម៉ែត្រ ដោយក្នុងនោះ ផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែង ១៦,២០គីឡូម៉ែត្រ។

សូមជម្រាបថាគម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ ហើយគ្រោងនេះក៏នឹងចំណាយថវិកាសរុបប្រមាណជាង ១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

អត្ថបទ៖ កឹម ប៊ុនធឿន

323424006 693887699029995 9217770140192181648 N

323625356 891651342029139 5078563099817949549 N

323638444 696503958769358 4142135994432020948 N

323690113 689824419437148 970717487062861044 N

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia