រាជរដ្ឋាភិបាលគ្រោងសាងសង់ស្ពានថ្មីប្រវែងជិត ២ គីឡូម៉ែត្រ ដែលមានផ្លូវធ្វើចរាចរ ៤ គន្លងនៅក្នុងខេត្ដកោះកុង
Bunthoeun KoemJUNE 26 2023274 views

រាជរដ្ឋាភិបាលគ្រោងសាងសង់ស្ពានថ្មីប្រវែងជិត ២ គីឡូម៉ែត្រ នៅក្នុងខេត្ដកោះកុង ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលក្នុងតំបន់ និងទៅកាន់ព្រំដែនប្រទេសថៃ ។ 

355677696 582887564022242 5394325573417545487 N

តាមការលើកឡើងពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចសម្ភាស ក្នុងពិធីសម្ពោធកំពង់ផែទេសចរណ៍ និងទំនិញរាយ ដងទង់ ខេត្តកោះកុង ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា បច្ចុប្បន្នក្រសួងបានកំពុងសិក្សាពង្រីកកំណាត់ផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ពីគាល់ស្ពានកោះកុងចាស់ទៅកាន់ព្រំដែនប្រទេសថៃ ដោយត្រៀមពង្រីកពី ២ គន្លងទៅ ៤ គន្លង។

ដូច្នេះដើម្បីកុំឲ្យតំណផ្លូវ និងស្ពាន មានភាពតូច-ធំ ពិបាកក្នុងការធ្វើដំណើរ ក្រសួងក៏កំពុងសិក្សាដើម្បីធ្វើយ៉ាងណាពិនិត្យលទ្ធភាពក្នុងការសាងសង់ស្ពានឲ្យបាន ៤ គន្លងដូចគ្នាដែរ។ ដោយក្នុងនោះសម្រាប់ជម្រើសក្នុងការស្ថាបនា គឺអាចនឹងសាងសង់ស្ពានថ្មី ២ គន្លងក្បែរស្ពានចាស់ដែលមានស្រាប់ ឬរុះរើស្ពានចាស់ចេញ រួចសាងសង់ស្ពានថ្មី ៤ គន្លងតែម្ដង ប្រសិនបើសិក្សាឃើញថា ស្ពានចាស់ដែលប្រើប្រាស់សព្វថ្ងៃ គ្រឹះមិនរឹងមាំ។

355379502 582889097355422 3692702313535920113 N

ថ្លែងនៅក្នុងពិធីខាងឯកឧត្ដមទេសរដ្ឋមន្ដ្រីបានមានប្រសាសន៍ដូច្នេះថា “យើងកំពុងសិក្សាថាតើ សាងសង់ស្ពានថ្មី១ទៀត ២ គន្លង ដោយសារត្រូវមាន ២ ទៅ ២ មក អ៊ីចឹងយើងទុកស្ពានចាស់ ដាក់ស្ពានថ្មី ២ គន្លង ឬសាងសង់ស្ពានថ្មី ៤ គន្លងតែម្ដង កំពុងពិចារណានិងសិក្សាលម្អិតណាស់”។ 

សូមជម្រាបផងដែរថា គម្រោងស្ពានកោះកុងថ្មីនេះគឺមានប្រវែងសរុប ១៩០០ ម៉ែត្រ និងកំណាត់ផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ពីគាល់ស្ពានទៅដល់ច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម-ក្លងយ៉ៃ គឺមានប្រវែងសរុប ៧,៨ គីឡូម៉ែត្រ៕

ប្រសាសន៍របស់ឯកឧត្ដម ស៊ុន ចាន់ថុល នៅក្នុងកិច្ចសម្ភាស៖ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia