ស្ងាត់ៗ គម្រោងស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បានជាង ៧០% ហើយ
Bunthoeun KoemJUNE 2 202655 views

គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦ នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) បានសម្រេចការសាងសង់ចំនួន ៧៣ % ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។

 

710755507 1311463767831281 3304870125476107237 N

 

ចំពោះវឌ្ឍនភាពគម្រោងរួមមាន ៖ ១). ផ្នែកគ្រឹះស្ពាន សម្រេច ១០០% ២). រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន១០០ % ៣). រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០% ៤). រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៦៧,៣០% (ធ្នឹមប្រអប់ខាងស្តាំដៃ ចំនួន៤៩កង់ សម្រេចបាន ៣៦កង់ និង ធ្នឹមប្រអប់ខាងឆ្វេងដៃ ចំនួន៤៩កង់ សម្រេចបាន ៣០កង់) និង ៥).បណ្តាញផ្លូវសម្រេចបាន ៤៨,៤ % (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤ម. សម្រេចបាន ៤៦%)។

 

710755504 1311463774497947 8490131763018524113 N

 

ដោយឡែកការដឹកធ្នឹមស្ពាន ពីត្រើយខាងលិចទៅត្រើយខាងកើត ចំនួន៩៦ដើម ត្រូវបានបញ្ចប់ និងកំពុងចាក់បេតុងតភ្ជាប់មុខតំណ។ ក្រុមការងារវាយតម្លៃខ្ពង់ចំពោះ ក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តការងារដែលបញ្ចប់ និងកំពុងដំណើរការ ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសត្រឹមត្រូវ ប្រកបដោយគុណភាព និងសោភណ័្ឌភាព ។ អង្គភាពគ្រប់គ្រងគម្រោង បន្តពង្រឹងសុវត្ថិភាពការងារ ដោយហេតុថារដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក។

 

សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាស្ពានទី៧ តាមដងទន្លេបាសាក់ បន្ទាប់ពីស្ពានដែលបានសាងសង់រួចទាំង៦ រួមមាន៖ ស្ពានឆ្លងកោះពេជ្រកោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ៕

 

710755566 1311463764497948 2046828887757136053 N

712455024 1311463771164614 6617364405573250604 N

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia