ឯកឧត្ដម ផន រឹម៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន៦៨%ហើយ
Bunthoeun KoemAPRIL 21 20268 views

តាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ​ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន៦៨%ហើយគិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ មានន័យថាគម្រោងនេះសម្រេចការងារលឿនជាងផែនការ៦%។ អ្វីដែលគម្រោងសម្រេចបានរួមមាន៖

 

១/-ផ្នែកគ្រឹះស្ពាន សម្រេចបាន១០០%

២/-ផ្នែករចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៨៩%

៣/-រចនាសម្ព័ន្ធលើស្ពានសម្រេចបាន២៨%

ធ្នឹម T ចាក់ ១៨០ ដើម សម្រេចបាន ១៣២ ដើម

ធ្នឹម T ចាក់នៅកន្លែង ១៨០ដើម សម្រេចបាន ១៥៦ដើម

៤/-បណ្តាញ ផ្លូវសម្រេចបាន ៤៤.៤%

តភ្ជាប់ សម្រេចបាន ៥០%

ផ្លូវបង្វែរទិស(Ram) សម្រេចបាន ៤២%។

 

677085538 26979262995004473 4196103708026059321 N

 

ឯកឧត្ដមបានបញ្ជាក់បន្ថែមថា តាមប្រតិទិនដំណើរការស្ថាបនា គម្រោងសាងសង់ស្ពាននេះគឺមិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ៕

 

សូមជម្រាបផងដែរថា ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕

 

674046985 26979263275004445 8470636739076322691 N

674168301 26979263528337753 2552648454537045524 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia