មកខ្មែរហើយ! ទីបំផុតយីហោល្បីឈ្មោះ ៣ នៅលើទីផ្សារពិភពលោកបានសម្រេចមករកស៊ីនៅកម្ពុជាហើយ
ធី ស្រីល័ក្ខFEBRUARY 9 20246.6 K views

ទីបំផុតយីហោល្បីចំនួន៣ ដែលមកពីសហរដ្ឋអាមេរិក ក៏ដូចអេស្ប៉ាញនឹងប្រទេសអ៊ីតាលីបានសម្រេចមកចូលរកស៊ីនៅទីផ្សារស្រុកខ្មែរហើយ ដោយប្រេនទី១គឺ Zara ចំណែកប្រេនទី២ វិញគឺ New Balance ហើយប្រេនទី៣ វិញគឺ LIU.JO ដែលយីហោ៣នេះ កំពុងតែមានឈ្មោះល្បីរន្ទឺយ៉ាងខ្លាំងលើពិភពលោក។

ជាក់ស្តែង យីហោលំដាប់ថ្នាក់អន្តរជាតិ Zara របស់ប្រទេសអេស្ប៉ាញ បានសម្រេចមករកស៊ីនៅក្នុងប្រទេសកម្ពុជាជាលើកដំបូងហើយ ដែលយីហោនេះ​បាន​បើក​ដំណើរការ​ដាក់​ផលិតផល​របស់​ខ្លួន​ជា​ផ្លូវការ​ ​នៅ​ ផ្សារ​ទេំនើ​ប​ ​ជីប​ ​ម៉ុង​ ​មេ​ហ្គាម៉ល ​២​៧​១​ ​ជាន់​ផ្ទាល់​។

ចំពោះវត្តមាន ហាង​ ​ZARA​ ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ដែរ​ គឺមាន​ទំហំ​សរុប​រហូតដល់​ទៅ​ ​៣​៣​០​០​ ​ម៉ែត្រ​កា​រេ​ ​ផ្នែក​ខាងក្នុង​រចនា​ដោយ​ ​ស្ថាបត្យកម្ម​ ​Z​ARA​ (​Z​ar​a​ ​Architectural​ ​Studio​) ​ដែល​ត្រូវ​បាន​តុបតែង​ដេ​គ័រ​ភាគច្រើន​មាន​ពណ៌​ស​ ​ស្អាត​ ​ជាពិសេស​ស៊ីគ្នា​នឹង​ពណ៌​ផ្សេងទៀត​ ​រួម​ជាមួយ​ ​ភាព​ទាក់ទាញ​នៃ​គ្រឿង​សង្ហារិម​ធ្វើពីឈើ​ ​និង​ផ្ទៃ​ពណ៌​ធម្មជាតិ​ ​ដែល​ធ្វើឲ្យ​មាន​ភាព​ស្រឡះ​ប្លែកភ្នែក​ ​និង​មាន​ភាព​ទាក់ទាញ​ ​ធំ​ទូលាយ​ ​ងាយស្រួល​ដល់​អតិថិជន​។

២៣

ជាមួយគ្នានោះដែរ នាពេលថ្មីៗនេះក៏មានប្រេន១ទៀតដែរ ដោយបានសម្រេចមករកស៊ីនៅស្រុកខ្មែរនោះគឺប្រេន New Balance ដែលក្រុមហ៊ុនផលិតស្បែកជើងកីឡា និងសម្លៀកបំពាក់ដ៏ល្បីឈ្មោះមួយរបស់ពិភពលោក ហើយយីហោដ៏ល្បីឈ្មោះមួយនេះដែរ គឺមានមូលដ្ឋាននៅទីក្រុង Boston រដ្ឋ Massachusetts នៅសហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩០៦ មកម្លេះ និងមានអាយុកាលជាង១០០ឆ្នាំមកហើយ។

សម្រាប់ប្រេន New Balance ក៏បានបើកដំណើរការដាក់លក់ផលិតផលរបស់ខ្លួនជាផ្លូវការនៅផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល ២៧១ ​ជាន់​ផ្ទាល់​ដី​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដូចគ្នា។

ចំណុចពិសេសដែលធ្វើឱ្យយីហោ New Balance នេះកាន់តែមានឈ្មោះល្បីរន្ទឺខ្លាំងរហូតអាចឈរជើងលើទីផ្សារជាង ១០០ឆ្នាំនេះ ដោយសារតែប្រេនមួយនេះមានភាពច្នៃប្រឌិតខ្ពស់ព្រមទាំងទទួលបានទំនុកចិត្តខ្លាំងពីអតិថិជននៅក្នុងពិភពកីឡា ហើយជារៀងរាល់ឆ្នាំគឺតែងតែអភិវឌ្ឍន៍ឥតឈប់ឈរ។

២២

លើសពីនេះទៅទៀត ក៏មានប្រេនល្បី១មកពីប្រទេសអ៊ីតាលីគឺ ​LIU.JO បានសម្ភោធហាង គ្រឿងបរិក្ខារសង្ហារឹមរបស់ខ្លួនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដោយមានវត្តមាននៅក្នុងអគារ ធីវ័ន ជាន់ទី៤ ដែលមានទីតាំង #៥៤ ផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។

សូមបញ្ជាក់ថា LIU.JO គឺជាម៉ាកយីហោដែលត្រូវបានគេទទួលស្គាល់ និង ល្បីល្បាញ របស់ប្រទេសអ៊ីតាលី ក្នុងការផ្តល់នូវគ្រឿងបរិក្ខារសង្ហារឹមដែលទំនើបទាន់សម័យជាមួយនឹងរចនាបថដ៏ល្អឥតខ្ចោះសម្រាប់គេហដ្ឋានដ៏កក់ក្តៅរបស់លោកអ្នក។ ម៉ាកយីហោមួយនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩២៥ ហើយចាប់ផ្តើមមានកេរ្តិ៏ឈ្មោះល្បីល្បាញដោយសារម៉ាកយីហោមួយនេះបានផ្តោតសំខាន់លើគុណភាពនៃការផលិតដោយដៃផ្ទាល់ ជាមួយនឹង ការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតទៅលើភាពលម្អិតនៃគ្រឿងសង្ហារឹម៕

២១

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia