រដ្ឋបាលខេត្ដកណ្ដាល បញ្ជាក់ពីការសម្រេចបាននៃគម្រោងសាងសង់ព្រលានយន្ដហោះតម្លៃ ១៥០០ លានដុល្លារ
Bunthoeun KoemMARCH 31 2023828 views

ព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល និងដីខ្លះនៅក្នុងស្រុកបាទី ខេត្តតាកែវ នៅពេលសាងសង់រួច នឹងក្លាយជាព្រលានយន្ដហោះធំជាងគេនៅកម្ពុជា។ តើគិតមកដល់ពេលបច្ចុប្បន្នវឌ្ឍនភាពនៃការសាងសង់ព្រលានមួយនេះសម្រេចដល់ណាហើយ?

យោងតាមប្រសាសន៍របស់ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរង នៃគណៈអភិបាលខេត្ដកណ្ដាល បានបញ្ជាក់ឲ្យដឹងថា គិតដល់ពេលនេះវឌ្ឍនភាពនៃការសាងសង់ព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅនេះសម្រេចបានជាង​ ៤៤%ហើយ។

338327641 613155970297947 1759087650554183013 N

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់ខេត្ដកណ្ដាល"កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដមបានបញ្ជាក់យ៉ាងដូច្នេះថា «ព្រលានយន្ដហោះមកដល់ពេលនេះយើងអនុវត្ដបាន ៤៤.៣% នៃព្រលានទាំងមូល»។ ដោយឡែកការដោះស្រាយបញ្ហាដីជូនប្រជាពលរដ្ឋគឺសម្រេចបាន៦៣.៣%នៃផ្ទៃដីព្រលានទាំងមូលដែលមានទំហំ២៦០០​ហិកតា ត្រូវនឹង ១៦៤០ ហិកតា។ ឯកឧត្ដមបន្ដថា សម្រាប់ផ្លូវចូលព្រលានយន្ដដែលតភ្ជាប់ពីផ្លូវជាតិលេខ​២ និងពីមហាវិថីសម្ដេចតេជោ ហ៊ុន សែន ត្រូវបានសាងសាង់សម្រេច ៣៥% ផងដែរ។

សូមជម្រាបផងដែរថា គម្រោងព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ ឬព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ត្រូវបានសាងសង់ដោយក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា (CAIC) ដែលជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នារវាងក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយបែងចែកការសាងសង់ជា ៣ ដំណាក់កាល។

ក្នុងនោះសម្រាប់ដំណាក់កាលទី១ គ្រោងបញ្ចប់នៅភ្នំពេញ២០២៤ និងគ្រោងចំណាថវិកាសាងសង់១៥០០លានដុល្លារ ដោយមិនទាន់គិតបញ្ចូលតម្លៃដី នៅឡើយនោះទេ ហើយអាចនឹងទទួលបានភ្ញៀវទេសចរ១៣លាននាក់ក្នុង១ឆ្នាំ។ ចំពោះដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង១ឆ្នាំ៕

អត្ថបទ៖ កឹម ប៊ុនធឿន

41 B30845 8671 4918 a D2 E 61850 Af (2)

Mega Airport Announced Southeast of Capital.1

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia