ផ្លូវថ្មីទទឹង ៦០ ម៉ែត្រ តភ្ជាប់ពីមហាវិថីសម្ដេច ហ៊ុន សែន ទៅព្រលានយន្ដហោះភ្នំពេញថ្មីសម្រេចបាន ៤៦%ហើយ
Bunthoeun KoemJULY 11 2023605 views

កំណាត់ផ្លូវថ្មីដែលមានទទឹង ៦០ ម៉ែត្រ តភ្ជាប់ពីមហាវិថីសម្ដេច ហ៊ុន សែន តភ្ជាប់ទៅកាន់ព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ ឬ ព្រលានយន្ដហោះភ្នំពេញថ្មី ដែលមានប្រវែងជាង ១០ គីឡូម៉ែត្រ គិតមកដល់ពេលនេះសម្រេចការសាងសង់បាន ៤៦ ភាគរយហើយ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋ លេខាធិការដ្ឋានអាកាសចរស៊ីវិល។

តាមការដកស្រង់ពីក្រសួងព័ត៌មាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដមបានបញ្ជាក់ដូច្នេះថា “ការសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុន សែន ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទទឹងប្រវែង៦០ ម៉ែត្រ និងបណ្តោយប្រវែង ១៣.៥ គីឡូម៉ែត្រ សម្រេចបាន៤៦%"។ ឯកឧត្ដមបន្ដថា “ផ្លូវនេះត្រូវបានតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុនសែន កាត់ផ្លូវជាតិលេខ២ ឆ្ពោះត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោតែម្តង”

សូមជម្រាបផងដែរថា គម្រោងផ្លូវថ្មីនេះគឺសាងសង់ឡើងដើម្បីទុកសម្រួលដល់ធ្វើដំណើររបស់ភ្ញៀវទេសចរណ៍នៅព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ ដោយព្រលានថ្មីនេះមានទីតាំងស្ថិតនៅខេត្ត កណ្តាល និងខេត្តតាកែវ និងមានចម្ងាយ ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ក្នុងនោះដែរ គម្រោងព្រលានយន្ដអន្ដរថ្មីមួយនេះ ក៏សម្រេចការសាងសង់ជាង ៥០ ភាគរយផងដេរ ហើយគ្រោងនឹងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៥ ខាងមុខ ប្រសិនបើមិនមានអ្វីប្រែប្រួល៕

3fa5ec71 Cd88 4738 88e5 567bd0b

W=9999 (2)

300784630 413820797511575 1856534911988304619 N

9183988f C4b2 48ee 920b F848f14

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia