ក្រុមហ៊ុន ណេសត្លេ (NESTLÉ) ប្រកាសពីការដាក់ដំណើរការ យុទ្ធនាការរថយន្តចល័ត (NESCAFÉ CARAVAN) ដើម្បីអបអរឆ្នាំថ្មី ២០២៦ និងការចែករំលែកកាហ្វេនៅក្នុងសហគមន៍
Sreymom ChaJANUARY 11 2026

ភ្នំពេញ ខែមករា ឆ្នាំ ២០២៦៖  ណេសត្លេ(NESTLÉ) ជាក្រុមហ៊ុនអាហារ និង ភេសជ្ជៈ ឈានមុខគេលើពិភពលោក ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសស្វីស បានប្រកាសដោយមោទនភាព អំពីការបើកដំណើរការយុទ្ធនាការ  NESCAFÉ CARAVAN នៅក្នុងប្រទេសកម្ពុជា ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២៦។

Photo 2026 01 11 11 34 42

យុទ្ធនាការផ្សព្វផ្សាយដ៏ធំមួយនេះនឹងធ្វើដំណើរឆ្លងកាត់ទូទាំង ២៥ ខេត្តក្រុង ក្នុងប្រទេសកម្ពុជា ដោយនាំមកជាមួយណេសកាហ្វេ(NESCAFÉ) ដែលជាម៉ាកកាហ្វេដ៏ល្បីល្បាញ និង មានរសជាតិឈ្ងុយឆ្ងាញ់ជូនទៅកាន់ប្រជាជនកម្ពុជា ដើម្បីសាកល្បងរសជាតិដោយផ្ទាល់។ យុទ្ធនាការនេះផងដែរ ជាគោលដៅដ៏មុតមាំរបស់ក្រុមហ៊ុនណេសត្លេ (NESTLÉ) ដែលនឹងធ្វើឡើង មួយឆ្នាំពេញ ហើយក្នុងនោះ ណេសកាហ្វេ (NESCAFÉ) នឹងផ្តល់ជូននូវកាហ្វេសរុបចំនួនមួយលានកែវ ទៅកាន់អ្នកគាំទ្រ និងអ្នកចូលចិត្តទទួលទានកាហ្វេទូទាំងប្រទេស ដើម្បីបានភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះ។

Photo 2026 01 11 11 34 53


គុណភាពលំដាប់ពិភពលោក ជាមួយកេរ្តិ៍ឈ្មោះដែលទទួលបានទំនុកចិត្តខ្ពស់


ក្នុងនាមជាម៉ាកកាហ្វេលំដាប់លេខមួយរបស់ពិភពលោក និងជាម៉ាកកាហ្វេដែលប្រជាជនកម្ពុជាពេញនិយម ណេសកាហ្វេ មានបទពិសោធន៍ជាង  ៨០ឆ្នាំក្នុងការផលិតកាហ្វេដែលមានគុណភាពខ្ពស់ និង រសជាតិឈ្ងុយឆ្ងាញ់ សម្រាប់អតិថិជនគ្រប់រូប។ មិនត្រឹមតែប៉ុណ្ណោះរៀងរាល់វិនាទី យ៉ាងហោចណាស់ ណេសកាហ្វេ  ចំនួន  ៥៥០០កែវ ត្រូវបានទទួលទានដោយការពេញចិត្តពី សំណាក់ប្រជាជនទូទាំងសកលលោក ដែលនេះ ជាភ័ស្តុតាងបង្ហាញពីទំនុកចិត្តជាសកល និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ណេសកាហ្វេ(NESCAFÉ) ទៅលើគុណភាព និងកេរ្តិ៍ឈ្មោះរបស់ខ្លួន។

Photo 2026 01 11 11 35 03


លោក Stephen Knight នាយកគ្រប់គ្រងក្រុមហ៊ុន Nestlé Co., Ltd. ប្រចាំប្រទេស កម្ពុជា មានប្រសាសន៍ថា៖ «ណេសកាហ្វេ (NESCAFÉ) គឺជាម៉ាកកាហ្វេលំដាប់ពិភពលោកមកពីប្រទេសស្វីស ដែលទទួលបានទំនុកចិត្ត និងការពេញនិយមពីសំណាក់អតិថិជនដល់ទៅ១៨០ ប្រទេសទូទាំងសកលលោក»។   លោកក៏បានបន្តទៀតថា «រយៈពេលជាងពីរទសវត្សរ៍មកហើយ ដែលណេសកាហ្វេ(NESCAFÉ) បានបម្រើអតិថិជននៅកម្ពុជា និង ផ្តល់ភាពរីករាយដល់អ្នកទទួលទានកាហ្វេទាំងអស់ ជាមួយនឹងម៉ាកកាហ្វេដែលមានរសជាតិឆ្ងាញ់ ផលិតផលដែលមានភាពច្នៃប្រឌិត និង បទពិសោធន៏ជាក់ស្តែងពីការទទួលទានកាហ្វេ។ រាល់កែវកាហ្វេនីមួយៗ បានផ្តល់នូវរសជាតិនិងគុណភាពស្តង់ដាពិភពលោកពីណេសកាហ្វេ(NESCAFÉ) ដើម្បីធានាថាអតិថិជនរបស់យើងនៅក្នុងប្រទេសកម្ពុជា នឹងទទួលបាននូវរសជាតិកាហ្វេដែលល្អឥតខ្ចោះ ដូចគ្នាទៅនឹងអ្នកដែលកំពុងទទួលទាន ណេសកាហ្វេ (NESCAFÉ) នៅជុំវិញពិភពលោកផងដែរ»។ 

Photo 2026 01 11 11 35 11


ណេសកាហ្វេ (NESCAFÉ)មានកេរ្តិ៍ឈ្មោះល្អ និងទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជនជាច្រើនទសវត្សរ៍មកហើយ ដោយសារចង្វាក់ផលិតកម្មដែលមានគុណភាពខ្ពស់ និង ដូចៗគ្នាគ្រប់ប្រទេសទូទាំងពិភពលោក។ ហេតុនេះហើយ ដែលធ្វើអោយណេសកាហ្វេ (NESCAFÉ) នៅតែជាម៉ាកកាហ្វេដែលឈានមុខគេលើទីផ្សារសកល និងនៅតែជាម៉ាកតំណាងអោយភាពជឿជាក់ដល់អតិថិជន។


យុទ្ធនាការរថយន្តចល័តរបស់ណេសកាហ្វេ (NESCAFÉ CARAVAN) នេះមិនមែនគ្រាន់តែជា ការអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែជាការអញ្ជើញប្រជាជនកម្ពុជាគ្រប់រូបក្នុងការចាប់ផ្តើមឆ្នាំថ្មីជាមួយម៉ាកកាហ្វេឈានមុខគេ លំដាប់ពិភពលោក។  រថយន្តចល័តរបស់យើង នឹងធ្វើដំណើរទៅកាន់ ទីតាំងដែលមានចរាចរណ៍មនុស្សច្រើន រួមមានផ្សារធំៗ ផ្សារសហគមន៍ត្រីបន្លែ និងតំបន់ពាណិជ្ជកម្មសំខាន់ៗជាច្រើនក្នុងប្រទេសកម្ពុជា។ ឡាន និង តុកតុកដែលបានរចនាជាមួយម៉ាក ណេសកាហ្វេ (NESCAFÉ) និង ជាតំណាងរបស់យុទ្ធនាការនេះ នឹងផ្តល់ជូនកាហ្វេរសជាតិឆ្ងាញ់ដល់អតិថិជន ក៏ដូចជាអាជីវករក្នុងផ្សារ ដើម្បីបង្កើតបទពិសោធន៍ដ៏រីករាយរួមគ្នា និងអនុស្សាវរីយ៍ល្អៗនៅក្នុងសហគមន៍។ នៅតាមទីតាំងមួយចំនួន ក៏នឹងមានការចូលរួមពីសំណាក់តារាដែលមានឥទ្ធិពលលើបណ្ដាញសង្គមអនឡាញដូចជា  លោក សុធារិទ្ធ និង កញ្ញា វ៉ាន់ លិញ ដើម្បីបង្កើនភាពរីករាយ និងភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និតជាមួយយុវវ័យនៅទីនោះផងដែរ។


អតិថិជនទាំងអស់ត្រូវបានលើកទឹកចិត្តក្នុងការចូលរួមយុទ្ធនាការ NESCAFÉ CARAVAN  នេះនៅតាមផ្សារនានា ដើម្បីទទួលបាននូវបទពិសោធន៍រសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ និងមានគុណភាពខ្ពស់លំដាប់ពិភពលោកនេះមុនគេ។

អំពីក្រុមហ៊ុន ណេសត្លេ  (NESTLÉ) ក្នុងប្រទេសកម្ពុជា 
ណេសត្លេ (NESTLÉ) ជាក្រុមហ៊ុនអាហារ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោក ដែលមានវត្តមាននៅក្នុងប្រទេស ចំនួន ១៨៥ និងមានបុគ្គលិកចំនួន ២៧៧,០០០ នាក់ ដែលរួមគ្នាខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់គុណភាពជីវិតសម្រាប់អ្នកប្រើប្រាស់ទាំងអស់។ ជាមួយនឹងផលិតផលច្រើនជាង ២០០០មុខ ក្នុងនោះក៏រួមបញ្ចូល ផលិតផលម៉ាកល្បីៗលំដាប់ ពិភពលោកដូចជា NESCAFÉ, NESPRESSO និង MAGGI  ក្រុមហ៊ុន  ណេសត្លេ (NESTLÉ) មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ គោរពតាមយុទ្ធសាស្ត្រ របស់ខ្លួនគឺ "ល្អសម្រាប់អ្នក ល្អសម្រាប់ភពផែនដី"។ ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា ជាក្រុមហ៊ុនដែលគ្រប់គ្រងដោយផ្ទាល់ ពីក្រុមហ៊ុនណេសត្លេ (NESTLÉ) ក.អ របស់ប្រទេសស្វីស ដើម្បីផ្តល់ជូនប្រជាជនកម្ពុជានូវផលិតផលណេសកាហ្វេ (NESCAFÉ) ជាច្រើនប្រភេទដូចជា៖ BLEND & BREW, RED CUP, AMERICANO, GOLD និង ភេសជ្ជៈកាហ្វេលាយស្រាប់ជាច្រើនប្រភេទ។


សម្រាប់ព័ត៌មានបន្ថែម៖
●    បណ្តាញសង្គម Facebook៖NESCAFÉ Cambodia
●    ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖ (+855) 10 622 268 | phakkdey@twpr360.com

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia