NESCAFÉ ចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ជូនកាហ្វេរសជាតិឈ្ងុយឆ្ងាញ់ ម៉ាកណេសកាហ្វេ (NESCAFÉ) ដោយឥតគិតថ្លៃ ជូនទៅដល់និយោជិត និងសិស្សានុសិស្សដែលមកចូលរួមកម្មវិធីសំណេះសំណាល
Phanna PhenAPRIL 30 2026

រាជធានីភ្នំពេញ ខែមេសា ឆ្នាំ២០២៦ – ទិវាពលកម្មអន្តរជាតិ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលប្រារព្ធឡើងដើម្បីជាការគោរព​ទៅដល់ការលះបង់ និងភាពអំណត់អត់ធន់របស់និយោជិតនៅគ្រប់វិស័យទាំងអស់។ ការចូលរួមរបស់ណេសកាហ្វេ (NESCAFÉ)​ នៅក្នុងកម្មវិធីសំណេះសំណាលជាមួយសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង សមាគមបុគ្គលិកសិក្សា “សហគ្រាសមួយជាមួយសហគមន៍សុខសាន្តមួយ” នេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ណេសកាហ្វេក្នុងការផ្តល់ភេសជ្ជៈកាហ្វេជូនដល់ពលករ​ ពលការិនី និងយុវជនកម្ពុជាទាំងអស់ ដោយឥតគិតថ្លៃដើម្បីទទួលបានរសជាតិឈ្ងុយឆ្ងាញ់របស់ណេសកាហ្វេ។

2

3

ព្រឹត្តិការណ៍នេះស​បង្ហាញឲ្យឃើញពីទស្សនៈវិស័យរបស់ណេសកាហ្វេ (NESCAFÉ) ដែលតែងតែជឿជាក់ថាមនុស្សគ្រប់រូបសាកសមនឹងទទួលបានកាហ្វេមួយកែវដ៏ឈ្ងុយឆ្ងាញ់ ដើម្បីជម្រុញអោយនិយោជិត និងសិស្សានុសិស្សគ្រប់រូបបង្កើតទំនាក់​ទំនងកាន់តែជិតស្និតជាមួយគ្នា។ ណេសកាហ្វេ (NESCAFÉ)​ តែងតែនៅជាមួយប្រជាជនកម្ពុជាគ្រប់ពេលវេលាគ្រប់ទីកន្លែង។

4

5

គំនិតផ្តួចផ្តើមនេះក៏ឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តរបស់ណេសកាហ្វេ (NESCAFÉ) ក្នុងការចូលរួមសហការបង្កើតទំនាក់ទំនងល្អជាមួយសហគមន៍ និង កសាងទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ពីគ្រប់មជ្ឍដ្ឋានចម្រុះ មិនថាបងប្អូននិយោជិតមកពីវិស័យខាងរោងចក្រ ខាងគ្រឹះស្ថានអប់រំ ឬពីកន្លែងការងារក្នុងការិយាល័យផ្សេងៗ។ ​​ណេសកាហ្វេ (NESCAFÉ) មិនត្រឹមតែជាម៉ាកយីហោកាហ្វេទូទៅ តែជាម៉ាកយីហោកាហ្វេលំដាប់ពិភពលោកដែលតែងតែនៅជិតមនុស្សគ្រប់រូប ជំរុញអោយមានការបង្កើតអ្វីថ្មីៗ ដើម្បីធ្វើអោយពិភពលោកកាន់តែប្រសើរ។

6

8

ណេសកាហ្វេ (NESCAFÉ) គឺជាម៉ាកយីហោកាហ្វេលំដាប់ពិភពលោកមកពីប្រទេសស្វីស ដែលត្រូវបានទទួលស្គាល់ និងជឿ​ទុក​ចិត្តនៅជុំវិញពិភពលោក។ ណេសកាហ្វេ (NESCAFÉ) គ្រប់កែវដែលប្រជាជនកម្ពុជាបានពិសា គឺសុទ្ធតែប្រកប​ទៅដោយស្តង់ដា​រសជាតិ និងគុណភាពលំដាប់អន្តរជាតិ ដើម្បីធានាថាប្រជាជនកម្ពុជាទទួលបានរសជាតិឈ្ងុយឆ្ងាញ់​ដូចគ្នាទៅអ្នកដែលចូលចិត្តពិសាកាហ្វេនៅជុំវិញពិភពលោក។

9

10

សិក្ខាសាលានេះក៏មានការចូលរួមពីបុគ្គលផ្សេងៗមកពីគ្រប់សហគមន៍ចម្រុះ ដើម្បីលើកកម្ពស់កិច្ចសន្ទនារវាងគ្នាទៅវិញទៅមក ការចែករំលែកចំនេះដឹង និងការទទួលស្គាល់។​ ណេសកាហ្វេ (NESCAFÉ) ក៏បានចូលរួមចំណែកក្នុងព្រឹត្តិការណ៍នេះតាមរយៈការផ្តល់នូវបទពិសោធន៍ពិសាកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ ក្នុងន័យបន្ថែមនូវភាពកក់ក្តៅ និងថាមពលជូនដល់​អ្នកចូលរួមទាំងអស់នៅក្នុងព្រឹត្តិការណ៍នេះ។

11

12

អំពីក្រុមហ៊ុន ណេសត្លេ (NESTLÉ)

ណេសត្លេ (NESTLÉ) គឺជាក្រុមហ៊ុនអាហារ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោក ដែលមាន​វត្តមាន​នៅ​បណ្តា​ប្រទេសចំនួន ១៨៥។ គោលដៅចម្បងរបស់ក្រុមហ៊ុនគឺ “យើងប្រើប្រាស់អាហារ និងភេសជ្ជៈ ដើម្បីធ្វើឱ្យជីវិតមនុស្សគ្រប់គ្នាល្អប្រសើរ សម្រាប់ថ្ងៃនេះ និងថ្ងៃអនាគត”។​  ក្រុមហ៊ុនណេសត្លេ (NESTLÉ) ផ្តល់នូវជម្រើសផលិតផល​និងសេវាកម្មយ៉ាងសម្បូរបែបសម្រាប់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេ នៅគ្រប់ដំណាក់កាលនៃជីវិត។​ ជា​មួយ​នឹងជម្រើសម៉ាក​​ផលិតផលច្រើនជាង ២,០០០ មុខ ផលិតផលរបស់ណេសត្លេ (NESTLÉ) ក៏រួមបញ្ចូលម៉ាកផលិតផលល្បីៗលំដាប់ពិភពលោកដូចជា NESCAFÉ, NESPRESSO, MILO និង MAGGI ផងដែរ។ ក្រុមហ៊ុនណេសត្លេ (NESTLÉ) មានទីស្នាក់ការកណ្តាលនៅទីក្រុងវេវី (Vevey) ប្រទេសស្វីស ដែលត្រូវបានបង្កើតឡើងអស់រយៈពេល១៦០ឆ្នាំមកហើយ។

13

14

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនណេសត្លេ (NESTLÉ) មានផ្តល់ជូននូវជម្រើសផលិតផលណេសកាហ្វេ (NESCAFÉ)​ ​យ៉ាងសម្បូរបែបរួមមាន៖ NESCAFÉ BLEND & BREW, NESCAFÉ RED CUP, NESCAFÉ AMERICANO, NESCAFÉ GOLD និង ភេសជ្ជៈកាហ្វេលាយស្រាប់ជាច្រើនជម្រើស​។

15

សម្រាប់ព័ត៌មានបន្ថែម៖

បណ្តាញសង្គម Facebook៖ NESCAFÉ Cambodia
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖ (+855)78 289 974 | sarak@twpr360.com

17

16

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia