នៅពេលចោទជាសំណួរសួរថា តើជម្រើសណាមួយអាចជួយលើកកម្ពស់របៀបរស់នៅឱ្យមានសុខភាពល្អ និងល្អសម្រាប់បេះដូងលោកវេជ្ជ. និត ប៊ុនតុងយី (Dr. Tong) មេចុងភៅ Saom Orn និងគូស្វាមីភរិយា Monika Long សុទ្ធសឹងយល់ស្របថាចម្លើយចាប់ផ្តើមពីទម្លាប់តូចៗនៅក្នុងផ្ទះបាយរៀងរាល់ថ្ងៃ ដូចជាការផ្លាស់ប្តូរគ្រឿងផ្សំមួយចំនួន ដែលយើងប្រើជាញឹកញាប់បំផុតក្នុងការចម្អិនអាហារ គឺប្រេងឆាព្រោះវាជាគ្រឿងផ្សំសំខាន់មួយនៅក្នុងអាហារប្រចាំថ្ងៃ ដែលអាចប៉ះពាល់ដល់សុខភាពក្នុងរយៈពេលវែង។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ អ្នកទាំង៣នាក់សុទ្ធសឹងជ្រើសរើសប្រេងអូលីវ ដើម្បីលើកកម្ពស់គុណភាពអាហារូបត្ថម្ភ ហើយប្រេងឆាណិបទូនអូលីវឡាយត៍ Neptune Olive Light ក្លាយជាជម្រើសដ៏ល្អមួយ ព្រោះវារក្សាទុកអត្ថប្រយោជន៍ល្អចំពោះសុខភាពពីប្រេងអូលីវសុទ្ធ ខណៈពេលដែលអាចប្រើបាស់បានច្រើនបែប សមស្របសម្រាប់វិធីចម្អិនអាហារប្រចាំថ្ងៃជាច្រើនមុខ។
ការជ្រើសរើសប្រេងឆាដែលត្រឹមត្រូវ ជួយថែរក្សាសុខភាពបេះដូង យោងតាមវេជ្ជបណ្ឌិតតុង(Dr.Tong) កុំមើលរំលងការផ្លាស់ប្តូរតូចៗនៅក្នុងផ្ទះបាយ។
ឧទាហរណ៍ដូចជា ការជ្រើសរើសប្រេងឆាដែលមានគុណភាពខ្ពស់ និងមានគ្រឿងផ្សំល្អសម្រាប់បេះដូងក៏អាចជួយបង្កើតមូលដ្ឋានសម្រាប់របបអាហារដែល “ល្អសម្រាប់បេះដូង” បានផងដែរ។
តាមការសង្កេតរបស់លោក ប្រជាជនកម្ពុជា កំពុងមានទំនោរយកចិត្តទុកដាក់ច្រើន ចំពោះគ្រឿងផ្សំនៃប្រេងឆា ដែលពួកគេប្រើប្រាស់ប្រចាំថ្ងៃ តាមរយៈការជ្រើសរើសប្រេងអូលីវកាន់តែច្រើនឡើង។ “នេះគឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា យើងកំពុងថែរក្សាសុខភាពបានត្រឹមត្រូវជាងមុន ព្រោះនេះជាប្រភេទប្រេងគុណភាពខ្ពស់ និងល្អសម្រាប់សុខភាព” លោកវេជ្ជបណ្ឌិតតុងបានបញ្ជាក់។ និយាយអំពីនិន្នាការប្រើប្រាស់ប្រេងអូលីវ វេជ្ជបណ្ឌិតតុងក៏បានផ្តល់អនុសាសន៍បន្ថែមថា ក្រៅពីការប្រើប្រាស់ប្រេងអូលីវសុទ្ធ គ្រួសារអាចពិចារណាជ្រើសរើសប្រេងឆា ដែលមានការរួមបញ្ចូលគ្នារវាង ប្រេងអូលីវសុទ្ធនិងប្រេងកន្ទក់សុទ្ធ ដើម្បីបង្កើនអត្ថប្រយោជន៍សុខភាពឱ្យបានកាន់តែល្អប្រសើរ។
លោកបានពន្យល់ថា៖ “ប្រេងអូលីវសុទ្ធត្រូវបានប្រើបង្ហាប់ត្រជាក់ពីផ្លែអូលីវស្រស់ ក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការប្រមូលផល
ដែលជួយរក្សាទុកសារធាតុចិញ្ចឹមមានប្រយោជន៍សម្រាប់សុខភាពបានអតិបរមា។
អស់រយៈពេលយូរមកហើយ ប្រេងប្រភេទនេះត្រូវបានវាយតម្លៃខ្ពស់ ដោយសារតួនាទីជា “ជាតិខ្លាញ់សំខាន់” ក្នុងរបបអាហារតំបន់មេឌីទែរ៉ាណេ” ខណៈពេលដែល ប្រេងកន្ទក់ ត្រូវបានស្គាល់ថាជាប្រេងល្អសម្រាប់បេះដូង ហើយត្រូវបានណែនាំក្នុងគោលការណ៍អាហារូបត្ថម្ភសម្រាប់សុខភាពបេះដូង ដោយអង្គការសុខភាពពិភពលោក (WHO) និង FDA សហរដ្ឋអាមេរិក។”
តាមការបញ្ជាក់របស់លោក ការរួមបញ្ចូលដ៏ពិសេសនេះ មិនត្រឹមតែរក្សាទុកអត្ថប្រយោជន៍ចំពោះសុខភាពពីប្រេងអូលីវសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សារធាតុចិញ្ចឹមល្អសម្រាប់បេះដូងដូចជា Gamma-Oryzanol និង Phytosterol ព្រមទាំងសមស្របសម្រាប់វិធីចម្អិនអាហារបានច្រើនប្រភេទផងដែរ។
“ដោយហេតុនេះ និន្នាការប្រើប្រាស់ប្រេងអូលីវសុទ្ធ Extra Virgin មិនមានកំណត់កម្រិតទៀតឡើយ ប៉ុន្តែវាត្រូវបានបង្កើនប្រសិទ្ធភាពជាមួយអត្ថប្រយោជន៍បន្ថែម ដើម្បីក្លាយជាផ្នែកសំខាន់មួយក្នុងផ្ទះបាយប្រចាំថ្ងៃ” លោកវេជ្ជបណ្ឌិតតុងបានបន្ថែម។

Neptune Olive Light – លើកកម្ពស់ស្តង់ដាប្រេងឆា សម្រាប់ផ្ទះបាយសម័យទំនើប
មេចុងភៅ Saom Orn ជាម្ចាស់ជ័យលាភី MasterChef Cambodia រដូវកាលទី 3 ដែលតែងតែបន្តស្ទីលអាហារបែប fusion បានចែករំលែកទស្សនៈថា៖ “ប្រេងឆាមួយដបដែល ‘មានស្តង់ដា’ សម្រាប់ការចម្អិនអាហារសម័យថ្មី ត្រូវតែបំពេញបានព្រមគ្នា ២ ចំណុចសំខាន់ គឺ គ្រឿងផ្សំមានគុណភាពខ្ពស់ និងសមស្របសម្រាប់បច្ចេកទេសចម្អិនអាហារផ្សេងៗជាច្រើន ដែលមិនត្រឹមតែផ្តល់ភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាតម្លៃអាហារូបត្ថម្ភនៃម្ហូបផងដែរ”។
ដោយហេតុនេះហើយ លោកតែងតែជ្រើសរើស និងពេញចិត្តប្រើប្រាស់ប្រេងអូលីវ សម្រាប់មុខម្ហូបដែលសមស្រប។ នៅពេលបានស្គាល់ប្រេងឆាណិបទូនអូលីវឡាយត៍ Neptune Olive Light លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាជាប្រភេទប្រេងកម្រមួយ ដែលអាចបំពេញបានទាំងចំណូលចិត្ត និងស្តង់ដា “ប្រេងឆាដែលត្រឹមត្រូវ” ដែលលោកត្រូវការ។
លោកបានបញ្ជាក់ថា៖ “ប្រេងឆាណិបទូនអូលីវឡាយត៍Neptune Olive Light បង្កើតស្តង់ដាថ្មីសម្រាប់ប្រេងអូលីវសុទ្ធអុិចស្ត្រា”។
យោងតាមមេចុងភៅ Saom Orn ដោយសារតែមានប្រេងឆាណិបទូនអូលីវឡាយត៍ Neptune Olive Light អ្នកដែលចូលចិត្តប្រើប្រេងអូលីវសុទ្ធអុិចស្ត្រា ដូចជាលោកក៏អាចប្រើប្រាស់បានយ៉ាងបត់បែន ចាប់ពីការស្រូបសាឡាត់ ចៀន រហូតដល់ការឆា ឬបំពងដែលសមស្របសម្រាប់ស្ទីលអាហារផ្សេងៗគ្នា ចាប់ពីម្ហូបបែបអឺរ៉ុបរហូតដល់ម្ហូបអាស៊ី និងម្ហូបខ្មែរ។
“ចាប់ពីពេលនេះតទៅ អ្នកធ្វើម្ហូបនៅផ្ទះ អាចប្រើប្រាស់ប្រេងមួយប្រភេទ ដែលមានសមាសធាតុផ្សំពីអូលីវសុទ្ធអុិចស្ត្រាបានទាំងម្ហូបឆា និងម្ហូបចៀនឲ្យបានឆ្ងាញ់រៀងរាល់ថ្ងៃ។ នេះពិតជាជម្រើសមួយគួរសាកល្បង ដើម្បីលើកកម្ពស់គុណភាពម្ហូបអាហារ” ពីមេចុងភៅបានចែករំលែកបទពិសោធន៍ថ្មី ដែលមិនធ្លាប់មានពីមុន។

ជំនួយការដ៏ពូកែផ្គាប់ចិត្តមនុស្សជាទីស្រលាញ់ និងផ្តល់សុខភាពល្អឥតខ្ចោះ
សម្រាប់ Monika Long ការចូលផ្ទះបាយរៀងរាល់ថ្ងៃ គឺជា “ភាសានៃសេចក្ដីស្រឡាញ់” ដែលនាងផ្តល់ឱ្យដៃគូជីវិត។
ដូច្នេះ នាងតែងតែយកចិត្តទុកដាក់ក្នុងការជ្រើសរើសគ្រឿងផ្សំ ដើម្បីឲ្យម្ហូបនីមួយៗ មិនត្រឹមតែឆ្ងាញ់ត្រូវរសជាតិទេ
ថែមទាំងល្អសម្រាប់សុខភាពរបស់អ្នកទាំងពីរផងដែរ។
ក្នុងដំណើរមួយនេះ ប្រេងអូលីវសុទ្ធអុិចស្ត្រា តែងតែជាជម្រើសដែលនាងទុកចិត្ត ដោយសារអត្ថប្រយោជន៍សុខភាពដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ ជាពិសេស ស្វាមីជនជាតិអឺរ៉ុបរបស់នាង តែងតែចាត់ទុកប្រេងអូលីវសុទ្ធអុិចស្ត្រា ជានិមិត្តរូបនៃរបបអាហារសុខភាពល្អ។
ទោះជាយ៉ាងណាក៏ដោយ ជាមួយម៉ឺនុយចម្រុះ ចាប់ពីម្ហូបអឺរ៉ុប រហូតដល់ម្ហូបប្រពៃណីខ្មែរ ការប្រើប្រាស់ប្រេងប្រភេទនេះ មិនសូវមានភាពងាយស្រួលនោះទេ។
រហូតដល់ពេលដែលនាងបានស្គាល់ប្រេងឆាណិបទូនអូលីវឡាយត៍ Neptune Olive Light នាងអាចបន្តជ្រើសរើសប្រេងអូលីវសុទ្ធអុិចស្ត្រា ក្នុងអាហារប្រចាំថ្ងៃបានយ៉ាងងាយស្រួលជាងមុន។ ដោយសារការរួមបញ្ចូលគ្នារវាងប្រេងអូលីវសុទ្ធអុិចស្ត្រា និងប្រេងកន្ទក់សុទ្ធ អ្នកនាងអាចចម្អិនម្ហូបបានយ៉ាងបត់បែន ខណៈពេលដែលនៅតែរក្សាគោលការណ៍រស់នៅសុខភាពល្អដែលនាងតែងតែបន្ត។
សម្រាប់អ្នកនាង នេះគឺជាវិធីដ៏សាមញ្ញមួយ ក្នុងការសម្របសម្រួលរវាងរសជាតិចម្រុះរបស់ស្វាមី គោលការណ៍រស់នៅសុខភាពល្អ
និងភាពរីករាយក្នុងការចម្អិនអាហាររៀងរាល់ថ្ងៃ។
អ្នកនាងបានចែករំលែកថា៖ “ដោយសារគ្រឿងផ្សំសំខាន់របស់ Neptune Olive Light គឺប្រេងអូលីវសុទ្ធអុិចស្ត្រា ខ្ញុំមានការស្ងប់ចិត្តកាន់តែច្រើនចំពោះអត្ថប្រយោជន៍សុខភាព ដែលប្រេងនេះអាចផ្តល់បាន ហើយមានភាពជឿជាក់លើជម្រើសរបស់ខ្ញុំផងដែរ”។

ត្រូវបានជ្រើសរើសដោយអ្នកជំនាញ និងអ្នកល្បីជាច្រើន Neptune Olive Light គឺជាដំណោះស្រាយដែលជួយពង្រីកការប្រើប្រាស់ប្រេងអូលីវសុទ្ធអុិចស្ត្រា ឲ្យកាន់តែទូលំទូលាយ។
ការរួមបញ្ចូលដ៏ពិសេសនេះ មិនត្រឹមតែបន្ថែមជម្រើសថ្មីមួយសម្រាប់វិធីចម្អិនអាហារចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់របៀបរស់នៅសុខភាពល្អ
សម្រាប់គ្រួសារ ចាប់ពីអាហារប្រចាំថ្ងៃរៀងរាល់មុខម្ហូប។





