កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្ដីប្រកាសស្ដីពីការប្រើប្រាស់រូបិយបណ្ណជាតិយើងក៏ដូចជាការរក្សាទុកនូវរូបិយបណ្ណរបស់ជាតិឲ្យបានត្រឹមត្រូវខណៈរូបិយបណ្ណជាតិគឺឆ្លុះបញ្ចាំឯកភាពជាតិ កេរ្តិ៍ដំណែលប្រវិត្តិសាស្រ្ត វប្បធម៌និងមោទនភាពជាតិ។
នៅក្នុងសេចក្ដីប្រកាសជាការកើនរំលឹកបន្ថែមកាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានច្រានចោលនូវទង្វើរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនដែលបានយកក្រដាសប្រាក់រៀលទៅបំប្លែងជារូបភាពផ្សេងៗហើយផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។
ធនាគារជាតិនៃកម្ពុជាក៏បានបញ្ជាក់ផងដែរថាសម្រាប់អ្នកប្រើប្រាស់បណ្ដាញជាពិសេសគឺគណនីណាដែលយកក្រដាសប្រាក់រៀលខ្មែរទៅបំប្លែងជារូបភាពផ្សេងៗលើបណ្ដាញសង្គម នោះត្រូវបានបញ្ជូនទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីស៊ើបអង្កេតបន្ត ហើយអ្នកប្រព្រឹត្តនឹងត្រូវប្រឈមទោសទណ្ឌតាមច្បាប់ជាធរមាន។
សូមមើលពីរូបភាពដែលជាទង្វើខុសច្បាប់របស់អ្នកប្រើប្រាស់បណ្ដាញសង្គមដែលបានយកក្រដាសប្រាក់រៀលខ្មែរទៅបំប្លែងជារូបភាពផ្សេងៗខុសពីការពិត៕



